នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ស្រុកបន្ទាយមាស ខេត្តកំពត ជីប ម៉ុង អេកូសាយខល ដែលមាន ជីប ម៉ុង ជាក្រុមហ៊ុនមេ និងធំបំផុតមួយនៅកម្ពុជា បានសហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចូលរួមកម្ទេចទំនិញ ដែលខូចគុណភាព និងរំលោភកម្មសិទ្ធិបញ្ញា នៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យប្រែក្លាយទៅជាថាមពលផ្គត់ផ្គង់ក្នុងចង្វាក់ផលិតកម្មផលិតស៊ីម៉ងត៍និងថាមពលអគ្គិសនីសម្រាប់ផ្គត់ផ្គង់នៅក្នុងរោងចក្រ។

កម្មវិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមយ៉ាងខ្ពស់ខ្ពស់ពីសំណាក់វត្តមាន ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ដូចជាលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ថ្នាក់ដឺកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងប្រតិភូរាជរដ្ឋាភិបាល-ឯកជន ជាច្រើនរូបផ្សេងទៀតផងដែរ។
ជីប ម៉ុង អេកូសាយខល ជាទីតាំងបំប្លែងកាកសំណល់ ធំជាងគេ និងដំបូងគេនៅកម្ពុជា ដោយបានចូលរួមជួយបរិស្ថានឲ្យកាន់តែល្អប្រសើរ កែប្រែពីការបោះចោលកាកសំណល់តាមបែបបុរាណ ដូចជាការចោលក្នុងរណ្តៅសំរាម ឬការដុតបំផ្លិចបំផ្លាញផ្សេងៗ ឲ្យមកចេញជាថាមពល តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប Co-Processing ដើម្បីបំប្លែងកាកសំណល់ទាំងនោះ ទៅជាថាមពលអាចប្រើប្រាស់ឡើងវិញបាន ដែលនេះបានជួយដោះស្រាយនូវបញ្ហាប្រឈមរបស់រោងចក្រសហគ្រាស ជាពិសេសរាជរដ្ឋាភិបាល ទៅលើផលប៉ះពាល់បរិស្ថាន ដែលនៅទូទាំងពិភពលោកកំពុងជួបប្រទះនាពេលសព្វថ្ងៃ។


ម្យ៉ាងវិញទៀត ចាប់តាំងពីបង្កើតឡើងតាំងពីឆ្នាំ២០១៩ មក ជីប ម៉ុង អេកូសាយខល បានបំប្លែងកាកសំណល់ប្រមាណ ១៥០តោនក្នុងមួយឆ្នាំៗ អោយទៅជាថាមពលប្រើប្រាស់ឡើងវិញ និងទទួលបានប្រមាណ៣០% នៃថាមពលសរុបសម្រាប់ផ្គត់ផ្គង់ដល់ដំណើរការនៃចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី។
សូមជម្រាបថា ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ក្រៅពីមិនត្រឹមតែ?ផលិតស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ដែលមានគុណភាពខ្ពស់នោះទេថែមទាំង ចំណាយថរិកាដ៏ច្រើនសន្ធឹកនាំយកបច្ចេកវិទ្យាទំនើប Co-Processing ដែលមានតែមួយនៅកម្ពុជា និងតំឡើង នូវបច្ចេកវិទ្យាផ្ទាំងសូឡា ស្ទើរតែគ្មានចន្លោះនៅគ្រប់ទីតាំងក្នុងរោងចក្រផលិតស៊ីម៉ងត៍របស់ខ្លួន ដែលនេះបានសបញ្ចាក់ពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង ទាំងមូល ក្នុងការយកចិត្តទុកដាក់ និងគិតគូពីបញ្ហាបរិស្ថាន ដែលជាកង្វល់របស់ពិភពលោកនាពេលសព្វថ្ងៃ៕
























