អង់គ្លេស ឈានដល់ការចុះហត្ថលេខាផ្តល់កម្ចីជិត ៣ពាន់លានដុល្លារ ទៅឲ្យអ៊ុយក្រែន

អន្តរជាតិ

ចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចីចំនួន ២,៨ពាន់លានដុល្លារ ដើម្បីគាំទ្រដល់សមត្ថការពារជាតិរបស់ប្រទេសអ៊ុយក្រែនបន្ថែមទៀត បន្ទាប់ពីប្រធានាធិបតីលោក Volodymyr Zelensky ធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញប្រាក់កម្ចីចុងក្រោយនេះ ត្រូវបានធ្វើឡើងដើម្បីសងត្រលប់ទៅវិញ ដោយប្រាក់ចំណូលពីការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកទុក។ ចក្រភព​អង់គ្លេស​បាន​ហៅកិច្ចព្រមព្រៀងនេះថា ​ជា​ការ​បង្ហាញ​ពី​ការ​គាំទ្រ​ជា​បន្តបន្ទាប់​ និង​មិន​ងាករេ​សម្រាប់​ប្រជាជន​អ៊ុយក្រែន។

យ៉ាងណាមិញ បន្ទាប់ពីទទួលបានកិច្ចព្រមព្រៀងនេះ ប្រធានាធិបតីលោក Zelensky បានប្រកាសថា លោកនឹងប្រើប្រាស់ប្រាក់កម្ចីដែលផ្តល់ឲ្យពីចក្រភពអង់គ្លេសនេះ ដើម្បីយកទៅផលិតអាវុធនៅក្នុងស្រុក។ មេដឹកនាំកំពូលរបស់អ៊ុយក្រែនរូបនេះ ក៏​បានបង្ហាញការ​អរគុណ​ចំពោះប្រជាជន និង​រដ្ឋាភិបាល​អង់គ្លេសផងដែរ​សម្រាប់ការ​គាំទ្រ​យ៉ាង​ខ្លាំង​ ចាប់តាំងពី​ថ្ងៃ​ដំបូង​នៃ​ជម្លោះមក។

គួរឲ្យដឹងផងដែរថា បន្ទាប់ពីមានជម្លោះជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅសេតវិមានមក លោក Zelensky បានធ្វើដំណើរទៅទស្សនកិច្ចនៅចក្រភពអង់គ្លេស ហើយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត។ អ្នក​គាំទ្រ​ជា​ច្រើន​បាន​តម្រង់​ជួរ​មុខការិយាល័យ Downing Street ដោយបង្ហាញការ​អបអរ​នៅពេល​ដែល​រថយន្ត​របស់​ប្រធានាធិបតី​អ៊ុយក្រែន បាន​បើក​ចូលមក។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានប្រាប់ទៅកាន់ប្រធានាធិបតី លោក Zelensky ក្នុងអំឡុងពេលចុះកិច្ចព្រមព្រៀងនោះថា៖ “អ្នកពិតជាទទួលបានការស្វាគមន៍ខ្លាំងកក់ក្តៅបំផុត នៅ Downing Street ។ ដូចដែលអ្នកបានឮពីការអបអរសាទរនៅខាងក្រៅការិយាល័យអ៊ីចឹង អ្នកមានការគាំទ្រពីចក្រភពអង់គ្លេស ហើយយើងនឹងបន្តឈរជាមួយអ្នក និងជាមួយអ៊ុយក្រែនឲ្យបានយូរបំផុតតាមដែលអាចធ្វើទៅបាន៕