អ្នកឧកញ៉ា សួរ វីរៈ ប្រកាសបើកស្ថានីយសាកឡានអគ្គីសនី វីរ:ប៊ុនថាំ ជាច្រើនកន្លែង តាមបណ្តាខេត្តក្រុង

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ អេចប្រេស នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ បានប្រកាសពីគម្រោងបង្កើតស្ថានីយសាកឡានអគ្គីសនី វីរ:ប៊ុនថាំ ដែលនឹងកើតឡើងជាច្រើនខេត្ត ក្រុង រាជធានីភ្នំពេញ និងតាមបណ្តោយផ្លូវជាតិនានាក្នុងពេលឆាប់ៗខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ាអគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ បានបង្ហើបឱ្យដឹង តាមរយៈទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃពុធនេះថា លែងជាការបារម្មទៀតហើយ ស្ថានីយសាកឡានអគ្គីសនីយ វីរ:ប៊ុនថាំ នឹងកើតឡើងជាច្រើនខេត្ត ក្រុង រាជធានីភ្នំពេញ និងតាមបណ្តោយផ្លូវជាតិនានាក្នុងពេលឆាប់ៗនេះ។ គ្រួសារវីរ:ប៊ុនថាំ មុនគេឈានមុខគេ ដើម្បីប្រជាជន និងសេដ្ឋកិច្ចកម្ពុជា។

គួរបញ្ជាក់ថា ក្រុមហ៊ុនវិរៈ ប៊ុនថាំ របស់អ្នកឧកញ៉ា សួរ វីរៈ ក៏ទើបប្រកាសបើកដំណើរការរថយន្តដឹកអ្នកដំណើរអគ្គីសនីដំបូងគេនៅកម្ពុជា ដោយបានចាប់ផ្តើមពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ សម្រាប់ទិសដៅ ភ្នំពេញ បាត់ដំបង និងសៀមរាប។

អ្នកឧកញ៉ា សួរ វីរៈ បានគូសបញ្ជាក់ថា ការដាក់ចេញរថយន្តដឹកអ្នកដំណើរអគ្គីសនីមុនគេនៅកម្ពុជានេះ គឺដើម្បីបរិស្ថាន ដើម្បីសេដ្ឋកិច្ចជាតិ និងដើម្បីការបន្ថយការចំណាយរបស់ប្រជាជនកម្ពុជា។ រថយន្តអគ្គីសនីនេះ មានសម្លេងស្ងាត់ល្អ ចំណាយតិច កាត់បន្ថយកម្តៅ និងផ្ទៃខាងក្នុងទូលាយផងដែរ។

ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានបង្កើតឡើងក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្នបានក្លាយជា ក្រុមហ៊ុនដឹកអ្នកដំណើរ និងបញ្ញើរឆាប់រហ័សឈានមុខគេប្រចាំប្រទេសកម្ពុជា ក៏ដូចជាភ្ជាប់ទៅកាន់ប្រទេសថៃ វៀតណាម និងប្រទេសឡាវ។ ក្រៅពីសេវាកម្មទាំងនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធ និងសេវាកម្មផ្សេងៗជាច្រើនទៀត រួមមាន៖ សេវាកម្មសណ្ឋាគារ និងរីសត រថយន្តសម្រាប់ដឹកទំនិញ រថយន្តជួលប្រណិត រថយន្តគ្រែគេងយប់ប្រណិត រថយន្តក្រុងប្រណិត AirBus និង ទូកល្បឿនលឿន Buva Sea៕