ឧកញ៉ា ឃន ឈុនដារ៉ា អគ្គនាយកក្រុមហ៊ុន ខយតេ កម្ពុជា ដឹកនាំបុគ្គលិកមួយស្ថាប័នធ្វើដំណើរទៅទស្សនកិច្ច និងកម្សាន្តនៅប្រទេសជប៉ុន រយៈពេលមួយសប្ដាហ៍

ជុំវិញ​ឧកញ៉ា

កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឧកញ៉ា ឃន ឈុនដារ៉ា អគ្គនាយកក្រុមហ៊ុន ខយតេ កម្ពុជា បានដឹកនាំបុគ្គលិកមួយស្ថាប័នធ្វើដំណើរទៅទស្សនកិច្ច និង កម្សាន្តនៅប្រទេសជប៉ុន រយៈពេលមួយសប្ដាហ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការដឹកនាំបុគ្គលិកជាច្រើននាក់របស់ ខយ តេ កម្ពុជា ដែលមានលោកឧកញ៉ា ឃន ឈុនដារ៉ា ផ្ទាល់ទៅកាន់ប្រទេសជប៉ុន ជាប្រទេសកោះមួយស្ថិតនៅតំបន់អាស៊ីបូព៌ា មានវប្បធម៌ដ៏សម្បូរបែប រួមទាំងប្រពៃណីបុរាណអាយុកាលរាប់សតវត្ស និងភាពជឿនលឿនផ្នែកបច្ចេកវិទ្យា ហេីយនេះគឺជាដំណើរកំសាន្តប្រចាំឆ្នាំរបស់ក្រុមហ៊ុន ក៏ដូចជាឲ្យបុគ្គលិកទទួលបានបទពិសោធន៍ថ្មី ព្រមទាំងជាកាដូសម្រាប់បុគ្គលិកដែលខិតខំធ្វើការផងដែរ។

ដំណើរកម្សាន្តរយៈពេលមួយសប្តាហ៍ពេញនៅប្រទេសជប៉ុន ក្រុមហ៊ុន ខយ តេ កម្ពុជា បាននាំបុគ្គលិកម្សាន្តនៅកន្លែងល្បីៗ និងពេញនិយមសម្រាប់ភ្ញៀវទេសចរដូចជា Niseko ជាតំបន់រមណីយដ្ឋានជិះស្គីដ៏ពេញនិយមដែលមានទីតាំងនៅភាគខាងជើងនៃកោះហុកកៃដូក្នុងប្រទេសជប៉ុន, Osaka ជារាជធានីនៃខេត្តអូសាកា មានវប្បធម៌រស់រវើក ស្ថាបត្យកម្មទំនើប និងប្រវត្តិសាស្រ្តដ៏សម្បូរបែប និង Kyoto ជាកន្លែងប្រវត្តិសាស្រ្តដ៏សម្បូរបែប វប្បធម៌ប្រពៃណី និងស្ថាបត្យកម្មដ៏អស្ចារ្យផងដែរ។

សូមបញ្ជក់ថា ក្រុមហ៊ុន ខយ តេ កម្ពុជា គឺជាម៉ាកភេសជ្ជៈតែគុជឈានមុខគេ និងធំជាងគេនៅកម្ពុជា ដែលមានលោកឧកញ៉ា ឃុន ឈនដារ៉ា ជាស្ថាបនិក។ ក្រុមហ៊ុន ខយតេ កម្ពុជា ត្រូវបានគេស្គាល់ដោយសារភេសជ្ជៈឈ្ងុយឆ្ងាញ់ សេវាកម្មរួសរាយរាក់ទាក់ ការតុបតែងស៊ីវីល័យ និងការផ្សព្វផ្សាយពោរពេញដោយភាពច្នៃប្រឌិត។ មិនតែប៉ុណ្ណោះ ខយ តេ ជាក្រុមហ៊ុនភេសជ្ជៈដ៏ល្បីល្បាញ ពេញនិយម និងបេីកដំណេីរកាលរយៈពេល ១១ ឆ្នាំនៅក្នុងព្រះរាជាណាចក្រកម្ពុជា តែងតែនាំយកនូវរសជាតិភេសជ្ជៈឈ្ងុយឆ្ងាញ់ កម្មវិធីប្លែកៗ សម្រាប់ជូនអតិថិជនរបស់ខ្លួន។

គួរជម្រាបបន្ថែមថា គិតមកដល់ពេលបច្ចុប្បន្ន ឧកញ៉ា ឃន ឈុនដារ៉ា កំពុងក្តោបក្តាប់មុខជំនួញជាច្រើនរួមមាន៖ នាយកក្រុមហ៊ុន ខេមបូភូរ៉ា ក្លាស ឯ.ក, នាយកប្រតិបត្តិនៃក្រុមហ៊ុន KOI Thé Cambodia, ស្ថាបនិក Tube Café ហាងលក់កាហ្វេ, ហាងលក់ Pizza Yellow cab , ហាងលក់ ស៊ុប Gege Hotpot, Orkin ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្ម សម្លាប់សត្វល្អិតតាមផ្ទះ និងភោជនីយដ្ឋាន KYO ម្ហូបបែបជប៉ុនផងដែរ៕