ធនាគារ ជីប ម៉ុង ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ ២ឆ្នាំជាប់គ្នា ពង្រឹងទំនុកចិត្ត និងភាពជឿជាក់ចំពោះអតិថិជន

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារ ជីប ម៉ុង មានមោទនភាពក្នុងការ ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ (GDT) សម្រាប់រយៈពេលពីរឆ្នាំជាប់ៗគ្នា។ ការទទួលស្គាល់ដ៏មានកិត្យានុភាពនេះបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារចំពោះតម្លាភាពហិរញ្ញវត្ថុ តាមបទប្បញ្ញត្តិពន្ធដារ និងការអនុវត្តអាជីវកម្មប្រកបដោយទំនួលខុសត្រូវ ដោយបានពង្រឹងគោលជំហររបស់ខ្លួនជាធនាគារដែលប្រជាពលរដ្ឋខ្មែរអាចទុកចិត្តបាននៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វិញ្ញាបនប័ត្រ ‘មាស’ គឺជាកម្រិតដ៏ខ្ពស់មួយនៃការទទួលស្គាល់ពី អគ្គនាយកដ្ឋានពន្ធដារ (GDT) ដល់អាជីវកម្មដែលបំពេញកាតព្វកិច្ចពន្ធជាប់លាប់ដោយសុចរិតភាព និងភាពត្រឹមត្រូវ។ ការទទួលបានកិត្តិយសក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នានេះ បញ្ជាក់ពី គុណតម្លៃសីលធម៌ និងការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ធនាគារ ជីប ម៉ុង ក្នុងការរក្សាទំនាក់ទំនងប្រកបដោយតម្លាភាព ស្ថិរភាព ជាពិសេសគឺរក្សានូវជំនឿទុកចិត្តខ្ពស់ចំពោះអតិថិជន ក្នុងការទទួលបាននូវសេវាហិរញ្ញវត្ថុនានា ដែលសុវត្ថិភាព និងផលចំណេញខ្ពស់ត្រលប់ទៅវិញ ជម្រុញដល់ភាពរីកចម្រើនរបស់អតិថិជន និងក្លាយជាដៃគូពាណិជ្ជកម្មដែលជ្រោមជ្រែងគ្រប់អតិថិជនឆ្ពោះទៅរកភាពជោគជ័យ និងគង់វង្សយូរអង្វែង។

គួរបញ្ជាក់ផងដែរថា ធនាគារ​​ ជីប ម៉ុង​ ជាធនាគារបង្កើតដោយកូនខ្មែរ១០០% មានប្រភពច្បាស់លាស់ ដោយមានក្រុមហ៊ុនយក្ស ជីប ម៉ុង ជាក្រុមហ៊ុនមេ មានបទពិសោធន៍ធ្វើជំនួញជាច្រើនវិស័យ និងទទួលបានភាពជោគជ័យតាំងពីឆ្នាំ ១៩៨២។