អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង ឧបត្ថម្ភ ១០ លានរៀល ទៅកាន់នាយកដ្ឋានសិល្បៈទស្សនីយភាព! ជោគជ័យសម្តែងល្ខោនបាមោជ្ជទ័យ រឿងកុលាបប៉ៃលិន!

ជុំវិញ​ឧកញ៉ា

កាលពីថ្ងៃទី០១ មីនា ២០២៥ – ផ្ទាំងទស្សនីយភាពល្ខោនបាមោជ្ជទ័យ រឿង “កុលាបប៉ៃលិន” ត្រូវបានសម្តែងជូនទស្សនិកទស្សនា នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដោយទទួលបានការគាំទ្រពីមហាជនយ៉ាងច្រើនកុះករ ធ្វើដំណើរមកពីគ្រប់ទិសទីដើម្បីទស្សនាទស្សនីយ៍ភាពសម្ដែងដ៏រស់រវើកមួយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បីជាចំណែកមួយក្នុងការទ្រទ្រង់ទម្រង់សិល្បៈល្ខោនបាមោជ្ជទ័យដែលបានបាត់បង់អស់ពេលជាង២០ឆ្នាំមកនេះ អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកនៃធនាគារ ជីប ម៉ុង បានឧបត្ថម្ភទឹកប្រាក់ ១០លានរៀលទៅកាន់ នាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមរយៈគណនីធនាគារ​ ជីប ម៉ុង។

ជារឿយៗអ្នកឧកញ៉ា លាង ម៉េង តែងតែមានវត្ដមាន ក្នុងការចូលរួមឧបត្ថម្ភគាំទ្រទៅកាន់មូលនិធិសិល្បៈជាហូរហែរ។ ដោយថ្មីៗនេះនាឱកាសទិវាវប្បធម៌ជាតិ០៣មីនា ខួបលើកទី២៧ អ្នកឧកញ៉ា បានចូលរួមផ្សព្វផ្សាយ និងពាំនាំនូវសារដ៏សំខាន់នៃការចូលរួមថែរក្សាតម្លៃវប្បធម៌ជាតិ ដែរក្នុងនោះអ្នកឧកញ៉ា មានប្រសាសន៍យ៉ាងមុតមាំថា យុវជនជំនាន់ក្រោយគឺជាកតាលីករយ៉ាងសំខាន់ក្នុងការជម្រុញ ថែរក្សា សម្បតិ្ដវប្បធម៌ជាតិ ឱ្យនៅគង់វង្សយូរអង្វែងតទៅមុខទៀត។

គួរបញ្ជាក់ថា ធនាគារ​​ ជីប ម៉ុង​ ជាធនាគារបង្កើតដោយកូនខ្មែរ១០០% មានប្រភពច្បាស់លាស់ និងផ្តល់សេវាហិរញ្ញវត្ថុដូចជាកម្ចី និងបញ្ញើទៅកាន់អតិថិជនប្រកបដោយជំនឿទុកចិត្ត ដោយមានក្រុមហ៊ុនយក្ស ជីប ម៉ុង ជាក្រុមហ៊ុនមេ មានបទពិសោធន៍ធ្វើជំនួញជាច្រើនវិស័យ និងទទួលបានភាពជោគជ័យតាំងពីឆ្នាំ១៩៨២ ៕