ដំណឹងល្អ! ផ្លូវពីឃុំថ្មដា ខេត្តពោធិសាត់ ទៅខេត្តកោះកុង អាចធ្វដំណើរបានហើយ អស់ថវិកា ១៨៨,៣៨លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ផេកហ្វេសបុក មរតកកម្ពុជា នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ផ្លូវពីឃុំថ្មដា ខេត្តពោធិសាត់ ទៅខេត្តកោះកុង បានឈូសឆាយហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មរតកកម្ពុជា បន្តថា រថយន្តទូទៅអាចធ្វើដំណើរទៅមកបាន មិនថារថយន្តប៉ុង១ ឬ ប៉ុង២ អាចទៅមកបានទាំងអស់។

គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន១៩៨,៧១គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង នឹងត្រូវសាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួ ផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវចាក់បេតុងកៅស៊ូ (AC) ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ១០នេះ គ្រោងចំណាយថវិកាសរុបប្រមាណ១៨៨,៣៨លានដុល្លារ សហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកា បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ត្រួតពិនិត្យបច្ចេកទេសសាង សង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន និងគម្រោងចំណាយពេលសាងសង់ចំនួន ៤៨ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣៕

រូបភាព៖ មរតកកម្ពុជា