មហាសេដ្ឋីអាមេរិក លោក Mark Zuckerberg នៅក្នុងសប្តាហ៍នេះ ហាក់កំពុងប្រឈមមុខទៅនឹងការបាត់បង់តំណែងជាអ្នកមានដាច់គេបំផុតលើលោកទី០២ បន្ទាប់ពីទ្រព្យសម្បត្តិរបស់ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos កាន់តែខិតជិតតាមទាន់មេធំ Facebook រូបនេះ។
យោងតាមរបាយការណ៍ពី Forbes បានបង្ហាញឲ្យដឹងថា គម្លាតទ្រព្យសម្បត្តិរវាងមហាសេដ្ឋីទាំងពីររូបនេះ គឺខុសគ្នាត្រឹមតែ ១ពាន់លានដុល្លារប៉ុណ្ណោះ ពោលគឺលោក Mark មានទ្រព្យសម្បត្តិសរុប ២១៦,២ពាន់លានដុល្លារ ស្របពេលលុយរបស់លោក Bezos មានចំនួនសរុបប្រមាណ ២១៥,២ពាន់លានដុល្លារ។
ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ដោយផ្នែកតាមទិន្នន័យទទួលបានពី Forbes៖
1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៣៤២,៤ពាន់លានដុល្លារ
2.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២១៦,២ពាន់លានដុល្លារ
3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២១៥,២ពាន់លានដុល្លារ
4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩១,៦ពាន់លានដុល្លារ
5.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧៧,៥ពាន់លានដុល្លារ
6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥៤,៥ពាន់លានដុល្លារ
7.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៤៤,៣ពាន់លានដុល្លារ
8.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣៨ពាន់លានដុល្លារ
9.Amancio Ortega ស្ថាបនិកក្រុមហ៊ុន Zara មានទ្រព្យសម្បត្តិប្រមាណ ១២៣,៥ពាន់លានដុល្លារ
10.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១១៨,១ពាន់លានដុល្លារ៕