លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងធុរជនជាច្រើនរូប កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ បានផ្ដល់កិត្តិយសអញ្ជើញចូលរួម ក្នុងពិធីរៀបអាពាហ៍ពិពាហ៍កូនប្រុសរបស់ លោកអ្នកឧកញ៉ា លី ហួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា ស៊ាង លីម ដែលរៀបចំឡើងយ៉ាងអធឹកអធ័ម និងតុបតែងយ៉ាងប្រណីត នៅ ដឹព្រេមៀរ សិនធ័រ សែនសុខ។

ពិធីមង្គលការលំដាប់អភិជនដ៏ធំនេះ កូនកំលោះនាម លី សុវណ្ណតារា និងកូនក្រមុំនាម អ៊ុំ ស្រីពៅ។ ពិធីសិរីមង្គលនេះ មានការអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងសម្ដេច ឯកឧត្ដម លោកជំទាវ ជាឥស្សរជនថ្នាក់ដឹកនាំជាច្រើនរូប។
ក្រៅពីវត្តមានរបស់ឥស្សរជនជាន់ខ្ពស់ ក៏មានវត្តមានរបស់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាៗជាច្រើនរូបផងដែរ រួមមាន៖ លោកអ្នកឧកញ៉ា ភាព ហៀក, លោកអ្នកឧកញ៉ា លី យ៉ុងផាត់, អ្នកឧកញ៉ា គិត ម៉េង ព្រមទាំង អ្នកឧកញ៉ា ឧកញ៉ា ធុរជន និងអ្នកមុខអ្នកការជាច្រើនរូបទៀត។
សូមជម្រាបថា លោកអ្នកឧកញ៉ា លី ហួរ គឺជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លី ហួរ គ្រុប, ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា, អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាម្ចាស់បុរី វិមានភ្នំពេញ ខណៈដែលកូនកំលោះ ឧកញ៉ា លី សុវណ្ណតារា ក៏ជាថ្នាក់ដឹកនាំមួយរូប នៃបុរី វិមានភ្នំពេញ ផងដែរ៕




















រូបភាព៖ The Ring Wedding Cambodia