ក្រុមហ៊ុនវិរៈ ប៊ុនថាំ អេចប្រេស របស់អ្នកឧកញ៉ា សួរ វីរៈ កាលពីពេលថ្មីៗនេះ បានចាប់ផ្តើមដាក់ឱ្យដំណើរការរថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរជាប្រភេទអគ្គីសនីដំបូងគេនៅកម្ពុជា សម្រាប់គោលដៅធ្វើដំណើរ ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប និងខេត្តបាត់ដំបង។

ការដាក់ចេញរថយន្តដឹកអ្នកដំណើរអគ្គីសនីមុនគេនៅកម្ពុជានេះ គឺដើម្បីបរិស្ថាន ដើម្បីសេដ្ឋកិច្ចជាតិ និងដើម្បីការបន្ថយការចំណាយរបស់ប្រជាជនកម្ពុជា។ រថយន្តអគ្គីសនីនេះ មានសម្លេងស្ងាត់ល្អ ចំណាយតិច កាត់បន្ថយកម្តៅ និងផ្ទៃខាងក្នុងទូលាយផងដែរ។
ចង់ដឹងថា តើស្ថានភាពជើងធ្វើដំណើរតាមរថយន្តអគ្គីសនី អស្ចារ្យបែបណា? សូមទស្សនាបណ្តុំរូបភាពរបស់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនវិរៈ ប៊ុនថាំ បង្ហាញខ្លួនពីទីក្រុងភ្នំពេញ ទៅកាន់ទឹកដីខេត្តបាត់ដំបង ខាងក្រោម៖
















សូមជម្រាបថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានបង្កើតឡើងក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្នបានក្លាយជា ក្រុមហ៊ុនដឹកអ្នកដំណើរ និងបញ្ញើរឆាប់រហ័សឈានមុខគេប្រចាំប្រទេសកម្ពុជា ក៏ដូចជាភ្ជាប់ទៅកាន់ប្រទេសថៃ វៀតណាម និងប្រទេសឡាវ។ ក្រៅពីសេវាកម្មទាំងនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធ និងសេវាកម្មផ្សេងៗជាច្រើនទៀត រួមមាន៖ សេវាកម្មសណ្ឋាគារ និងរីសត រថយន្តសម្រាប់ដឹកទំនិញ រថយន្តជួលប្រណិត រថយន្តគ្រែគេងយប់ប្រណិត រថយន្តក្រុងប្រណិត AirBus និង ទូកល្បឿនលឿន Buva Sea ផងដែរ៕