គិតត្រឹមថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៥នេះ ការដ្ឋានសាងសង់ស្ពានអាកាសមរតកតេជោ សម្រេចបាន ៩៩%ហើយ ខណៈគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៥ ខាងមុខ ។នេះបើតាមសាធារណការ រាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១០ ខែមីនានេះ។

សាធារណការ រាជធានីភ្នំពេញ បានឱ្យដឹងទៀតថា ស្ពានអាកាសកំពស់ ២ជាន់នេះ នឹងជួយលំហូរចរាចរបានល្អប្រសើរ និងកាត់បន្ថយការកកស្ទះចរាចរនៅចំណុចប្រសព្វរវាងមហាវិថី ព្រះមុនីវង្ស មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
សូមបញ្ជាក់ថា ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន សាងសង់ឡើងដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រើប្រាស់ថវិកាជាង៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ៕



រូបភាព៖ សាធារណការ រាជធានីភ្នំពេញ