ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ជូនលោក កាំង ឡេង អគ្គនាយក ISI Group

ជុំវិញ​ឧកញ៉ា

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ លោក កាំង ឡេង អគ្គនាយក ISI Group ជា «ឧកញ៉ា» នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ រួមជាមួយធុរជនចំនួន ៣រូបទៀត តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា កាំង ឡេង ជាអគ្គនាយកនៃសម្ព័ន្ធក្រុមហ៊ុន ISI Group ដែលត្រូវបានគេស្គាល់ភាគច្រើនគឺ ទីតាំងពាណិជ្ជកម្មចម្រុះថ្មី ISI PARK វេង ស្រេង ដែលស្ថិតក្នុងតំបន់ វេង ស្រេង។ លោកឧកញ៉ា កាំង ឡេង ធ្លាប់បានរៀបរាប់ត្រួសៗពីប្រវត្តិនៃការឈរជើងរបស់ក្រុមហ៊ុន ISI GROUP មកទល់សព្វថ្ងៃនេះ គឺបានចាប់ផ្តើមដំបូងតាំងពីជាង ២៥ ឆ្នាំ មុន ដោយមានស្ថាបនិកដ៏ឆ្នើម គឺលោកឧកញ៉ា កាំង ម៉េងហ៊ុយ និងលោកស្រី ឃុន ហៀង ជាអ្នកចាប់ផ្តើមជាមួយនឹងបង្កើតក្រុមហ៊ុនពីដំបូង មានឈ្មោះថា International Steel Industrial ដែលសព្វថ្ងៃត្រូវបានស្គាល់ថាជាក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL)។

ISI GROUP បានចាប់ផ្តើមពីអាជីវកម្មលក្ខណៈគ្រួសារតូចមួយ ប៉ុន្តែបច្ចុប្បន្ននេះ ISI GROUP គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនសាជីវកម្មធំៗផ្សេងទៀត ដែលទទួលបានការគោរព និង ជោគជ័យបំផុតនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងបទពិសោធន៍នៅលើទីផ្សារ ជាង ២៥ ឆ្នាំ បុត្រសម្ព័ន្ធក្រុមហ៊ុនដ៏ល្បីល្បាញមួយនេះ គឺសុទ្ធសឹងតែជាក្រុមហ៊ុននាំមុខគេលើផ្នែកអគារ សំណង់ និង បច្ចេកវិទ្យាលំដាប់ប្រទេស៕