ភរិយាឧកញ៉ា គួច ផេង ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ លោកស្រី តាំង លីផេង ជា «ឧកញ៉ា» នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ រួមជាមួយធុរជនចំនួន ៣រូបទៀត តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី តាំង លីផេង ជាអគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន Advanced Glory Logistics (Cambodia) Co., Ltd. ហើយលោកស្រីត្រូវជាភរិយារបស់ លោកឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងនាយកប្រតិបត្តិក្រុមហ៊ុន ត្រាយអាំ លីង ឡូជីស្ទីក-ខេមបូឌា ព្រមទាំងស្ថាបនិក និងជាប្រធាន ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Advanced Glory Logistics Group (AGL)។

ក្រុមហ៊ុន Advanced Glory Logistics Group (AGL) របស់ឧកញ៉ា គួច ផេង និងលោកស្រីឧកញ៉ា តាំង លីផេង បានបង្កើតឡើងនៅឆ្នាំ២០០៤ ជាក្រុមហ៊ុនផ្តល់សេវាកម្មទាក់ទងពន្ធគយ និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស និងផ្លូវសមុទ្រ៕

លោកស្រី តាំង លីផេង ទទួលការបំពាក់គ្រឿងឥស្សរិយយសពីសម្តេចធិបតី ហ៊ុន ម៉ាណែត
ឧកញ៉ា គួច ផេង