ភរិយាអភិបាលខេត្តកណ្តាល សម្រេចសាងផ្នួសកាន់សីល១០ រយៈពេល១៥ថ្ងៃ នៅប្រទេសឥណ្ឌា

សង្គម​ និង​សេដ្ឋកិច្ច

លោកស្រី អ៊ូ ធីតាពៅ ភរិយារបស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានសម្រេចចិត្តសាងផ្នួសកាន់សីល១០ នៅប្រទេសឥណ្ឌា រយៈពេល ១៥ថ្ងៃ ពោរពេញទៅដោយកុសល ដើម្បីសម្រេចតាមបំណងប៉ងប្រាថ្នារបស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការបង្ហាញឱ្យដឹងលើបណ្តាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ លោកស្រី អ៊ូ ធីតាពៅ បានសរសេរយ៉ាងដូច្នេះថា៖ «ម៉ិចហើយជីវិត! អរគុណគ្រួសារសាច់ញាតិមិត្តភ័ក្ត្របងប្អូនដែលជួយសម្របសម្រួលអោយបំណងប្រាថ្នារបស់ខ្ញុំបានសម្រេច! ជីវិតដូនជីរក្សាសិល១០ រយៈពេល១៥ថ្ងៃ នៅប្រទសឥណ្ឌា ពោរពេញទៅដោយកុសល។ ចង់អោយអ្នកទាំងឡាយបានភ្លក់រស់ជាតិ តែអាស្រ័យលើបុណ្យចាស់របស់សត្វ”។

លោកស្រីបានបន្ថែមថា ដូចនេះមានតែជូនបុណ្យ សូមបុណ្យដែលលោកស្រីបានកសាងសព្វៗកាល បានដល់អ្នកទាំងឡាយទាំងពួងទាំងអស់ ទាំងអរុកអារក្សអ្នកតា ទេវតាឥន្ទ្រព្រហ្មសព្វសត្វទាំង១០ ទិស៣១ឋាន បានទទួលចំណែកបុណ្យរបស់លោកស្រី។ សូមអោយសព្វសត្វបានសេចក្តីសុខរួចចាកផុតទុក្ខបានរួចរំដោះ។ សុំអនុមោទនាបុណ្យតាមសមគួរដោយសទ្ធាជ្រះថ្លាទទួលបុណ្យផងចុះ។

សូមជម្រាបថា ជារឿយៗលោកស្រី អ៊ូ ធីតាពៅ ភរិយាឯកឧត្តមអភិបាលខេត្តកណ្តាល តែងតែចូលរួមលើកស្ទួយពុទ្ធសាសនា និងចូលរួមចំណែកក្នុងកិច្ចការងារសិក្សាព្រះធម៌ជាហូរហែរ អាចទុកថា ជាពុទ្ធសាសនូបត្ថម្ភដ៏ឆ្នើមក្នុងព្រះសាសនាផងដែរ៕