អ្នកជំនាញ ចាប់ផ្តើមវាយតម្លៃហេតុប៉ះពាល់សម្រាប់គម្រោងផ្លូវជាតិលេខ៦៨ ភ្ជាប់ក្រឡាញ់-សំរោង-អូរស្មាច់

សង្គម​ និង​សេដ្ឋកិច្ច

អ្នកជំនាញ នៃក្រសួងបរិស្ថាន និងក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីវាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ សម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៦៨ ដែលភ្ជាប់ពីក្រឡាញ់សំរោង និងអូរស្មាច់។ នេះបើយោងតាមហ្វេសប៊ុកក្រសួងសារធាណការ និងដឹកជញ្ជូន កាលថ្ងៃទី ១៣ ខែមិនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចប្រជុំរបស់ក្រុមអ្នកជំនាញ បានធ្វើឡើង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ដោយភាគីពាក់បានធ្វើការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ សម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៦៨ (ក្រឡាញ់-សំរោង-អូរស្មាច់) ប្រវែង ១២០គីឡូម៉ែត្រ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។

ជាលទ្ធផល អង្គប្រជុំខាងលើ ក៏បានវាយតម្លៃខ្ពស់ទៅលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ ៦៨ ដែលបានគិតគូរគ្រប់ជ្រុងជ្រោយ ទាំងបច្ចេកទេស គុណភាព សេដ្ឋកិច្ច សង្គម និងបរិស្ថាន។នេះបើយោងតាមការបញ្ជាក់បន្ថែមពីក្រសួងសាធារណការ និងដឹកជញ្ជូន៕