បទ «សៅអើយនាងសៅ» របស់កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ដ ជាប់ត្រេនឌីងលេខ១ ក្នុង youtube

ជុំវិញ​ឧកញ៉ា

មហាជនកាន់តែចាប់អារម្មណ៍ខ្លាំងលើបទចម្រៀងរបស់កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ដ «សៅអើយនាងសៅ» រហូតធ្វើឱ្យបទចម្រៀងនេះ ជាប់ត្រេនឌីងលេខ១ ក្នុង youtube ៣ថ្ងៃជាប់គ្នាតែម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការបញ្ជាក់របស់ឧកញ៉ា ខេមរៈ សិរីមន្ដ ការផ្ទុះគាំទ្រខ្លាំងបែបនេះពីសំណាក់មហាជនដោយសារតែបទមួយនេះមានភាពទាក់ទាញខ្លាំងទាំងសាច់ភ្លេង និងចង្វាក់ ព្រមទាំងអត្ថន័យ។

ស្របជាមួយគ្នានោះ ឧកញ៉ា ខេមរៈ សិរីមន្ដ បានបន្ថែមទៀតថា មូលហេតុដែលចំនួនមហាជនសម្រុកចូលមើលបទ «សៅអើយនាងសៅ»កាន់តែច្រើនបែបនេះ គឺដោយសារតែលោក ទើបតែចេញបទថ្មី «ព្រមទៅយកបងធ្វើប្តី» ដោយក្នុងបទចម្រៀងបានលាយបញ្ចូលគ្រប់រសជាតិ ទាំងល្ខោនខោល ល្ខោនស្បែក និងឈុតសំលៀកបំពាក់ជនជាតិដើមខ្មែរលើផងដែរ។

MV ចម្រៀងថ្មីត្រៀមចូលឆ្នាំប្រពៃណីជាតិខ្មែររបស់ឧកញ៉ា ខេមរៈ សិរីមន្ដ «សៅអើយនាងសៅ» បានត្រូវចិត្តអ្នកស្ដាប់ខ្លាំង ស្ទើរគ្រប់ស្រទាប់វណ្ណៈ ក្រោយចេញផ្លូវការបានមួយរយៈ ហើយថែមទាំងហ្វេនៗលាន់មាត់សរសើរគ្រប់ៗគ្នា។

ពួកគេបាននិយាយថា៖ ដឹងតែផ្ទុះទៀតហើយអាយដល។ ពិតជាពីរោះខ្លាំងណាស់ Idol។ MV នេះខ្ញុំឱ្យ១០/១០ សម្ដែងសម ច្រៀងពីរោះ រកកន្លែងទើសគ្មាន។

បណ្ដារអ្នកគាំទ្របានបន្ដទៀតថា រងចាំបទអាយដលដូចចាំម៉ែមកពីផ្សារចឹង! ឆ្នាំនេះដឹងតែរាំបែកផ្សែងទៀតហើយ មែនអត់ហ្វេនៗ?

ពួកគេបានបន្ដថា «សៅអើយនាងសៅ» ភ្លេងថ្មីស្គរដៃបែបនេះមិនធ្លាប់មានទេ ពីរោះប្លែក ទំនុកច្រៀងវិញក៏ត្រូវសំឡេងអាយដលដែរ។ ចម្រៀងក៏អេម MV ក៏អេមឆ្នាំនេះ កាឡាក់ស៊ីអភិវឌ្ឍបានល្អណាស់!

សូមបញ្ជាក់បទ «សៅអើយនាងសៅ» ដែលជាបទត្រៀមចូលឆ្នាំប្រពៃណីជាតិរបស់ឧកញ៉ា ខេមរៈ សិរីមន្ដ គឺជាបទទីមួយដែលបានត្រៀមសម្រាប់ចូលឆ្នាំខ្មែរ ខណៈបទចម្រៀងត្រៀមចូលឆ្នាំជាច្រើនទៀត លោកក៏បានចេញជាបន្ដបន្ទាប់ផងដែរក្នុងផលិតកម្ម Galaxy Navatra។

បទចម្រៀងនេះកំពុងផ្ទុះការគាំទ្រពីមហាជនគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេស៕