នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ មន្ដ្រីយោធាផ្កាយមួយ និងជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នួល បានដកកាំភ្លើងវាយក្បាលសន្ដិសុខ បណ្ដាលឲ្យដួលសន្លប់ក្នុងថ្លុកឈាមនៅមុខគ្លីនិច។ ក្រោយបង្កហេតុ ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីយកទៅសួរនាំផងដែរ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
បើតាមស្នងការរដ្ឋាននគរបាលខេត្តកណ្តាល លោក ឈឿន សុចិត្ត ថ្លែងថា រហូតមកដល់ពេលនេះ កម្លាំងនរគបាលជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកអង្គស្នូល កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលផ្ទន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។
យ៉ាងណាមិញ មូលហេតុដែលនាំឲ្យមានអំពើហិង្សានេះកើតឡើង មន្ដ្រីនគរបាលមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ ពោលកំពុងធ្វើការសួរនាំជនបង្ក និងជនរងគ្រោះ៕