ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង និងលោកជំទាវឧកញ៉ា គង់ សំណាង សូមផ្ញើសារលិខិតអបអរសាទរ ជូនចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសដែល ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ នៃកងយោធពលខេមរភូមិន្ទ។

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្នានេះដែរ យើងខ្ញុំទាំងអស់គ្នា សូមគោរពកោតសរសើរយ៉ាងស្មោះស្ម័គ្របំផុត និងចងចាំជានិច្ចនូវគំរូវីរភាពដ៏ឧត្តុងឧត្តមរបស់ សម្តេចពិជ័យសេនា ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី មិនខ្លាចហត់នឿយ ដើម្បីបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ដោយបានចូលរួមកសាងនូវសុខសន្តិភាព ការអភិវឌ្ឍ ព្រមទាំងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនខ្មែរទូទាំងប្រទេស។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមបីបាច់ថែរក្សា និងប្រោះព្រំនូវសព្ទសាធុការពរជ័យជូន សម្តេចពិជ័សេនា ព្រមទាំងក្រុមគ្រួសារ បុត្រា បុត្រី និងចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
