រោគសញ្ញានៃជំងឺរលាកសរសៃដៃជើង ដែលបណ្តាលមកពីគ្រឿងស្រវឹង និងអត្ថប្រយោជន៍នៃម៉ាស៊ីនវាស់សរសៃប្រសាទដៃជើង និងសាច់ដុំ!
ក) កត្តាប្រឈម៖
ការសេពគ្រឿងស្រវឹងលើសកម្រិត ដែលគេសង្កេតឃើញភាគច្រើនលើបុរសដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅធ្វើឲ្យមានផលប៉ះពាល់ច្រើនទៅលើសុខភាពរាងកាយទាំងមូល ជាពិសេសធ្វើឲ្យមានបញ្ហាប៉ះពាល់ទៅលើសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំ ជាដើម។
ខ) រោគសញ្ញា៖
– ភាពចុករោយសាច់ដុំ ឬ ក៏រមួលក្រពើ (Crampes Musculaires)
– ភាពចុះខ្សោយនៃរាងកាយ / អស់កំលាំង (Asthénie/fatigue)
– ភាពស្ពឹក ស្រពន់ដៃជើង , ដូចស្រមោច វារ (Paresthésie des extrémités à type de picotement et fourmillements)
– ភាពក្តៅក្រហាយបាតដៃ បាតជើង (Hypersensibilité à type de brûlure)
– ភាពចុះថយទំហំ រឺស្វិតសាច់ដុំ (Amyotrophie)
គ) ការធ្វើរោគវិនិច្ឆ័យ៖
– ជួបពិគ្រោះ និងប្រឹក្សាជាមួយវេជ្ជបណ្ឌិតឯកទេស
– ធ្វើការវាស់សរសៃប្រសាទ និង សាច់ដុំ (L’étude de l’activité électrique des nerfs et des muscles) ដោយម៉ាស៊ីនវាស់សរសៃ និងសាច់ដុំ (ENMG, électroneuromyogramme)
«ប្រសិនបើលោក លោកស្រី មានភាពស្ពឹកស្រពន់ដៃជើង ភាពចុះខ្សោយនៃសាច់ដុំ សូមរួសរាន់អញ្ជើញមកជួបពិគ្រោះ ប្រឹក្សាជាមួយក្រុមការងារជំនាញ សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសប្រសាទសាស្ត្រ ដើម្បីការសំរេចធ្វើរោគវិនិច្ឆ័យ និងឈានទៅរកការព្យាបាលមួយដ៏មានប្រសិទ្ធភាពខ្ពស់ តាមរយះការវាស់សរសៃប្រសាទដៃជើង និងសាច់ដុំ ជំនួយបច្ចេកវិទ្យាENMG ដែលមាននៅមន្ទីរពេទ្យកាល់ម៉ែត។»