ប្រៀបបានឋានសួគ៌! ទិដ្ឋភាពពិធីមង្គលការកូនស្រីអភិបាលរាជធានីភ្នំពេញ និងកូនប្រុសឧកញ៉ា លីម ប៉ុណ្ណា កាលពីយប់មិញ

ជុំវិញ​ឧកញ៉ា

ពិធីសិរីមង្គលអាពាហ៍ពិពាហ៍កូនប្រុសរបស់ឧកញ៉ា លីម ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុន អិលប៊ីអិន គ្រុប (LBN Group) និងកូនស្រីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានរៀបចំតុបតែងឡើងយ៉ាងស្រស់ស្អាតប្រណិតឥតខ្ចោះ ប្រៀបបាននឹងឋានសួគ៌នៅលើភពផែនដីពិតៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីសិរីមង្គលកូនប្រុសស្រីលំដាប់ត្រកូលអភិជនដ៏ធំបំផុតមួយប្រចាំឆ្នាំនេះ កូនកំលោះនាម លីម សុធារ៉ា ត្រូវជាកូនប្រុសរបស់ឧកញ៉ា លីម ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុន អិលប៊ីអិន គ្រុប និងលោកស្រី ថុង ធីតា។ រីឯកូនស្រីនាម ឃួង ស៊ីណាម៉ាឡែន ជាកូនស្រីរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង។

ដើម្បីអបអរសាទរដល់គូស្វាមីភរិយាថ្មីខាងលើនេះ វត្តមាន សម្ដេច ឯកឧត្ដម លោកជំទាវ ជាឥស្សរជនថ្នាក់ដឹកនាំជាតិជាច្រើន ក៏បានអញ្ជើញជាភ្ញៀវកិត្តិយសផងដែរ រួមទាំងវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំង លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាៗ មន្ត្រីរាជការ និងអ្នកមុខអ្នកការជាច្រើនរូបទៀត ជាច្រើនរូបទៀត៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព៖ One Memory