ប្រសិនបើនិយាយពី ឧកញ៉ា ម៉ុង ឬទ្ធី លោកអ្នកប្រហែលជាស្គាល់យ៉ាងច្បាស់ណាស់ ត្បិតអីលោកគឺជា ឧកញ៉ា ចិត្តធម៌ និង ស្ដេចកសិកម្មល្បីឈ្មោះមួយនៅក្នុងប្រទេសកម្ពុជា។ ក្នុង១ជីវិតរបស់លោក ឱកញ៉ា លោកបានប្រកាន់ខ្ជាប់មិនប្រព្រឹត្តជាដាច់ខាតនេះ ចំណុច៣។
ទី១ មិនផឹកស្រា៖ លោកបានមានប្រសាសន៍ថា បុគ្គលមួយចំនួនមិន បានប្រកាន់មាគ៌ាដ៏ប្រសើរ នោះទេ។ ខ្លួន ជាមនុស្សដែលមានមុខមានមាត់ខ្ពង់ខ្ពស់ដែរ ប៉ុន្តែបែរជាស្រវឹងវង្វេងវង្វាន់ដែលធ្វើឲ្យបាត់យសរបស់ខ្លួន។ ក្នុងនាមជាអ្នកដឹកនាំ បើសិនជាយើងមិនធ្វើជាគម្រូដ៏ល្អនោះទេគឺយើងនឹងមិនអាចគ្រប់គ្រងអ្នកក្រោមបង្គាប់ឲ្យគេដើរតាមយើងនោះទេ។
ទី២ មិនជក់បារី៖ បារីបានធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរដល់អ្នកជក់ និងធ្វើឲ្យខាតបង់ប្រាក់យ៉ាងច្រើនដែលបង្កមកពីបារី។ ការសិក្សាថ្មីមួយបានបង្ហាញថា ជារៀងរាល់ឆ្នាំកម្ពុជាបានខាតបង់ប្រាក់ជាង៦០០ លានដុល្លារ និងមានមនុស្សស្លាប់ជាង ១៥០០០នាក់ក្នុងមួយឆ្នាំ ដោយសារតែជម្ងឺដែលបង្កឡើងមកពីថ្នាំជក់។
ទី៣មិនលេងល្បែង៖ ល្បែងតែងតែវិនាស។ ល្បែងតែងតែរេ ម្ដងគេម្ដងគេ។ ដោយសារតែបែបនេះហើយទើបលោកឱកញ៉ាបានប្រកាន់វិន័យផ្ទាល់ខ្លួនយ៉ាងតឹងតែង និងមិនប្រព្រឹត្តវាជាដាច់ខាត។មនុស្សដែលប្រព្រឹត្តល្បែងស៊ីសងគឺមិនដែលធ្វើឲ្យជីវិតរបស់ពួកគេល្អប្រសើរនោះទេ គឺមានតែផ្ដល់ឲ្យគេនូវបំណុលជុំទិស និងបង្កបញ្ហាដ៏ស្មុគស្មាញជាច្រើនរហូតដល់ពេលខ្លះធ្វើឲ្យពួកគេសម្រេចចិត្តធ្វើអត្តឃាតទៀតផង ដោយសារតែបញ្ហាជាច្រើនជំពូកដែលបង្កមកពីការលេងល្បែងស៊ីសង។
បច្ចុប្បន្នលោកឧកញ៉ាមានមុខជំនួញជាច្រើនប្រភេទដូចជា៖ ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប, ក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគលើដំណាំដូងប្រេងនៅកម្ពុជា, ក្រុមហ៊ុនសំណង់ក្មេងវត្ត, ក្រុមហ៊ុន M’s PIG ACMC កម្ពុជា, កំពង់ផែឧកញ៉ា ម៉ុង, ក្រុមហ៊ុនកសិកម្មសមុទ្ទបៃតង, ក្រុមហ៊ុន ឫទ្ធី គិរីសីមា, ក្រុមហ៊ុន ឫទ្ធី គិរីសាគរ និងអាជីវកម្មមួយចំនួនផ្សេងៗទៀត។ មិត្តអ្នកអាន មានដឹងដឹងទេថា ក្រៅពីលោក ឱកញ៉ា ម៉ុង ឬទ្ធី មានឧកញ៉ាណាខ្លះ ដែលមិន ចេះស្រី ស្រា ល្បែង?