ភ្នំពេញ៖ ដោយមើលឃើញពីសក្តានុពលនៃការបន្សីគ្នារវាងសហគមន៍កសិកម្មទំនើបនៃកម្ពុជានិងអៀរឡង់ លោក ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តឱ្យភាគីអៀរឡង់ ពិចារណាបង្កើនជំនួយ ODA តាមរយៈការផ្តល់ជំនួយជាកម្ចីការប្រាក់ទាប និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់សហគមន៍កសិកម្មទំនើប ដែលជាតម្រូវការសំខាន់សម្រាប់ការផលិតរួមគ្នាក្នុងការកាត់បន្ថយថ្លៃដើមនិងជួយឲ្យផលិតផលកសិកម្មទទួលបានតម្លៃបន្ថែមខ្ពស់ ទ្រទ្រង់ការប្រែប្រួលអាកាសធាតុ និងជំរុញការនាំចេញកសិកម្មផងដែរ។

លោក ឌិត ទីណា បានលើកឡើងដូច្នេះក្នុងឱកាសទទួលជួបសម្តែងការគួរសមជាមួយលោក Noel Grealish រដ្ឋមន្រ្តីក្រសួងកសិកម្ម ចំណីអាហារ និងសមុទ្រនៃសាធារណរដ្ឋអៀរឡង់ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។
នាឱកាសនៃជំនួប ភាគីទាំងពីរក៏បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យកសិកម្មរវាងប្រទេសទាំងពីរ ព្រមទាំងការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសអៀរឡង់។
គួរជម្រាបថា កន្លងមកប្រទេសទាំងពីរបានធ្វើការរួមគ្នាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើម្បីរួមចំណែកកាត់បន្ថយហានិភ័យនានា ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។អៀរឡង់បានជួយកម្ពុជាលើវិស័យជាច្រើនក្នុងរយៈពេលជាង៨ឆ្នាំកន្លងមកនេះ ប្រទេសអៀរឡង់ បានចូលរួមផ្ដល់ថវិកាចំនួន៤.៧លានអ៊ឺរ៉ូ សម្រាប់ការដោះមីននៅកម្ពុជា៕
