តម្លៃដីធ្លីនៅជប៉ុន ហក់ឡើងលឿនបំផុតមិនធ្លាប់មាន ក្នុងរយ:ពេល ៣៤ឆ្នាំចុងក្រោយ

អន្តរជាតិ

យោងតាមការស្ទង់មតិមួយរបស់រដ្ឋាភិបាល បានបង្ហាញឲ្យដឹងកាលពីថ្ងៃទី១៨ ខែមីនាថា តម្លៃដីធ្លីរបស់ជប៉ុន បានកើនឡើងក្នុងកម្រិតលឿនបំផុតមិនធ្លាប់មាន ក្នុងរយ:ពេល ៣៤ឆ្នាំចុងក្រោយនេះ គិតត្រឹមឆ្នាំ២០២៤ ជាមួយនឹងការស្ទុះងើបឡើងវិញបានរីករាលដាលទៅកាន់តំបន់ផ្សេងៗដែលមានកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព នៅក្នុងសញ្ញាចុងក្រោយមួយដែលបង្ហាញពីការងើបឡើងវិញនៃវិស័យអចលនទ្រព្យ ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រសួងស្ទាបស្ទង់ដែនដីរបស់ជប៉ុន បានបង្ហាញឲ្យដឹងថា តម្លៃដីជាមធ្យមនៅទូទាំងប្រទេស ទាំងលំនៅឋាន និងតំបន់ពាណិជ្ជកម្ម បានកើនឡើង ២,៧% គិតត្រឹមថ្ងៃទី១ ខែមករា ដែលជាការកើនឡើងរយ:ពេល ៤ឆ្នាំជាប់ៗគ្នា។

ជុំវិញការកើនឡើងនេះ ត្រូវបានចាត់ទុកថាជាការកើនឡើងលឿនបំផុត គិតចាប់តាំងពីឆ្នាំ១៩៩១ មក មុនពេលតម្លៃដីបានចាប់ផ្តើមធ្លាក់ចុះអស់រយ:ពេលយ៉ាងយូរ ដោយសារតែវិបត្តិអចលនទ្រព្យ។

ទន្ទឹមនឹងនេហ បើតាមក្រសួងដែនដីបានឲ្យដឹងទៀតថា តម្លៃដីធ្លីនៅក្នុងប្រទេសជប៉ុន បានបន្តការកើនឡើង ចំពេលមានការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចកម្រិតមធ្យម។

ជម្រាបជូនផងដែរថា ការកើនឡើងតម្លៃដីធ្លីនៅទូទាំងប្រទេសនេះ ត្រូវបានជំរុញជាពិសេសដោយការកើនឡើងនៃវិស័យទេសចរណ៍ ដែលនាំឲ្យមានការកើនឡើងនៃតម្រូវការសណ្ឋាគារ និងហាងលក់ទំនិញ។ ប្រហែលប្រមាណ ៦៤% នៃតម្លៃដីដែលបានបានស្ទង់មតិ គឺមានកើនឡើងលើសកម្រិតឆ្នាំ២០២០ ពោលគឺមុនពេលការរាតត្បាតជំងឺរាតត្បាតកូវីដ-១៩។

យ៉ាងណាមិញ ការស្ទង់ស្ទង់ក៏បានរកឃើញទៀតផងដែរ អំពីការព្រួយបារម្ភមួយចំនួន ក្នុងទីផ្សារស្តីពីការប៉ះពាល់យ៉ាងខ្លាំងចំពោះការចំណាយខ្ពស់លើការសាងសង់ និងការដំឡើងអត្រាការប្រាក់កាន់តែច្រើនដោយធនាគារកណ្តាលជប៉ុន៕