អ្នកឧកញ៉ា គិត ម៉េង ផ្ញើសារលិខិតរំលែកទុក្ខជូនដល់ ឧកញ៉ា ងួន ម៉េងតិច ចំពោះមរណភាពលោកឪពុកក្មេក

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខគោរពជូនទៅ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ សោម វិចារិកា ព្រមទាំងក្រុមគ្រួសារ ដែលបាត់បង់ ឪពុកបង្កើត ឪពុកក្មេក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនាមអ្នកឧកញ៉ា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា និងបុគ្គលិក នៃសភាណិជ្ជកម្មកម្ពុជា មានសេចក្តីតក់ស្លុតក្តុកក្តួលប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំជាទីបំផុត និងសូមចូលរួមសម្តែងការសោកស្តាយឥតឧបមា ដោយទទួលដំណឹងអំពី មហាឧបាសក សោម សាមួន ដែលត្រូវជាឪពុកបង្កើត ឪពុកក្មេក របស់ឯកឧត្តមឧកញ៉ា និងលោកជំទាវ បានទទួលមរណភាព នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៩:៥៧នាទីយប់ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។