អាថ៍កំបាំង!​ វេលាយប់វែងជាងថ្ងៃ ជាមួយនឹងអាថ៌កំបាំងលើចម្លាក់ប្រាសាទអង្គរវត្ត

សង្គម​ និង​សេដ្ឋកិច្ច

អាជ្ញាធរជាតិអប្សរ៉ា នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះ បានបកស្រាយពន្យល់ពីវេលាយប់វែងជាងថ្ងៃ ជាមួយនឹងអាថ៌កំបាំងលើចម្លាក់ប្រាសាទអង្គរវត្ត
គេតែងដឹងជាទូទៅនូវព្រឹត្តិការណ៍សំខាន់ៗដែលកើតមាននៅប្រាសាទអង្គរវត្ត នោះគឺវេលាយប់និងថ្ងៃស្មើគ្នា ជាមួយនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះចំប្រាង្គកណ្ដលប្រាសាទអង្គរវត្ត។ ក្រៅពីព្រឹត្តិការណ៍នេះ មានវេលាពីរសំខាន់ៗទៀត នោះគឺវេលាថ្ងៃវែងជាងយប់ និងវេលាយប់វែងជាងថ្ងៃ។ យ៉ាងណា មានមនុស្សតិចណាស់ដែលបានសង្កេត និងដឹងរឿងរ៉ាវនូវវេលាទាំងនេះ។ អ្នកបុរាណវិទ្យាបង្ហាញពីអាថ៌កំបាំងនូវព្រឹត្តិការណ៍យប់វែងជាងថ្ងៃ និងអាថ៌កំបាំងជាមួយផ្ទាំងចម្លាក់តាមថែវប្រាសាទអង្គរវត្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Image may contain: outdoor

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញនូវតឹកតាងមួយចំនួន នៃវេលាយប់វែងជាងថ្ងៃ ដែលសាធារណគួរតោងចាប់អារម្មណ៍។ ក្នុងទំនៀមនៃព្រហ្មញ្ញសាសនា វេលាយប់គឺមានន័យថា សភាវៈអាក្រក់មានអំណាច ឬបារមីខ្លាំងជាងសភាវៈល្អ។ តួយ៉ាង ក្នុងវេលាយប់វែងជាងថ្ងៃ ដែលកើតមានចំថ្ងៃទី២១ ខែធ្នូ នោះ គឺពន្លឺនៅពេលព្រឹក បានចាំងលើរូបចម្លាក់ជាសភាវៈអាក្រក់ និងស្រមោលនៃសសរតាមថែវប្រាសាទ បាំងបិទលើចម្លាក់សំខាន់ៗដែលជាតួអង្គនៃសភាវៈល្អឬពពួកទេព។ ជាអ្នកតាមដាន និងយល់ពីសារប្រយោជ៍នៃព្រឹត្តិការណ៍ខាងលើនេះ លោក អ៊ឹម សុខរិទ្ធី បញ្ជាក់ថា ព្រឹត្តិការណ៍នេះគឺកើតមានទាំងនៅថែវខាងកើតនាវេលាថ្ងៃរះ និងថែវខាងលិចនាវេលាពេលថ្ងៃលិច។ ហើយព្រឹត្តិការណ៍នេះ នឹងផ្ទុយមកវិញនាថ្ងៃទី២១ ខែមិថុនា ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលវេលាថ្ងៃវែងជាយប់វិញម្ដង។

Image may contain: 1 person, sitting

អាថ៌កំបាំងដ៏អស្ចារ្យ ដែលសាធារណជនទូទៅមិនសូវចាប់អារម្មណ៍នេះ គឺជាចំណុចពិសេសមួយទៀតនៃប្រាសាទអង្គរវត្ត ក្រៅពីភាពថ្កុំថ្កើងនៃរចនាបថហើយនោះ។ តាមការយល់ឃើញរបស់លោក អ៊ឹម សុខរិទ្ធី ព្រឹត្តិការណ៍នេះ មិនមែនជារឿងចៃដន្យនោះទេ តែវាជាការគុណគូរដ៏ត្រឹមត្រូវ និងច្បាស់លាស់ពីបុព្វបុរសជំនាន់នោះ ហើយបានរៀបចំត្រឹមត្រូវ មុននឹងឆ្លាក់ចម្លាក់រឿងរ៉ាវនានាតាមទីតាំងនីមួយៗ៕

No photo description available.

Image may contain: outdoor
Image may contain: outdoor

ប្រភព៖ អាជ្ញាធរជាតិអប្សរា