គិតមកដល់ត្រឹមឆ្នាំ ២០២០ ទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋី Robert Kiyosaki មានចំនួនប្រមាណជាង ៨០ លានដុល្លារ។
ម្ចាស់ស្នាដៃ Rich Dad Poor dad លោកមានជីវិតតស៊ូច្រើន ដែលអាចធ្វើឲ្យសៀវភៅគាត់លក់ដាច់ខ្លាំង ។ លោកជាបុគ្គលិកដែលមានលក្ខណៈពហុជំនាញ ភាពជាសហគ្រិន អ្នកវិនិយោគ អ្នកនិយាយជំរុញទឹកចិត្ត អ្នកនិពន្ធ និងជាសកម្មជនចំណេះដឹងផ្នែកហិរញ្ញវត្ថុច្បាស់លាស់ផងដែរ។ ក្រោយចេញសៀវភៅ“ ឪពុកអ្នកមាននិងឪពុកអ្នកក្រ” បានធ្វើឲ្យគាត់មានប្រជាប្រិយភាពខ្លាំង។ ហើយសំណេររបស់ក៍មានការបកប្រែជាភាសាខ្មែរផងដែរ។
លោក Robert Kiyosaki ឆ្នាំនេះមានវ័យ ៧២ឆ្នាំហើយ ជាពាណិជ្ជករជនជាតិអាមេរិកាំងនិងជាអ្នកនិពន្ធមកពីរដ្ឋ ហាវ៉ៃ ក៏ជាស្ថាបនិកក្រុមហ៊ុន Rich Global LLC និងក្រុមហ៊ុន Rich Dad ។ លោកក៏ជាអ្នកបង្កើតកម្មវិធី Cashflow board និងហ្គេម software ដើម្បីអប់រំមនុស្សពេញវ័យព្រមទាំងកុមារៗអំពីគំនិតអាជីវកម្មនិងហិរញ្ញវត្ថុ។
គិតត្រឹមឆ្នាំ ២០២០ ទ្រព្យសម្បត្តិសុទ្ធរបស់ Robert Kiyosaki មានចំនួនប្រហែល ៨០ លានដុល្លារនៅទីក្រុងមាសនៃប្រទេសធំៗជាច្រើនរួមមាន ឌូបៃនិងតូក្យូផងដែរ៕