វីនហេង រចនា ក្រុមហ៊ុនដែកស្មិតបង្កើតដោយកូនខ្មែរ ប្តេជ្ញាលើកស្ទួយសិល្បៈវប្បធម៌រាប់ពាន់ឆ្នាំរបស់ដូនតាខ្មែរឱ្យគង់វង្ស

សង្គម​ និង​សេដ្ឋកិច្ច

គាំទ្រស្នាដៃដែកស្មិតផលិតដោយកូនខ្មែរ ដូចចូលរួមថែរក្សាសិល្បៈវប្បធម៌រាប់ពាន់ឆ្នាំរបស់ដូនតាខ្មែរយើង! វីនហេង រចនា ឯ.ក គឺជាក្រុមហ៊ុនដែកស្មិតខ្មែរ បង្កើតឡើងដោយកូនខ្មែរ មានជំនាញ និងបទពិសោធន៍រាប់ឆ្នាំលើការ ប្រឹក្សា រចនា ផលិត និងដំឡើងដូចជា៖ ទ្វាររបង ទ្វារផ្ទះ ចម្រឹងរបង ចម្រឹងបង្អួច បង្កាន់ដៃជណ្តើរ បង្កាន់ដៃវ៉េរ៉ង់ដារ និងគ្រឿងសង្ហារឹមផ្សេងៗទៀត ដែលកែច្នៃចេញពីដែកស្មិត សម្រាប់លម្អវីឡា ភូមិគ្រឹះ និងគេហដ្ឋានគ្រប់ម៉ូត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី លី ផល្លី អគ្គនាយិកាក្រុមហ៊ុន វីនហេង រចនា ដែកស្មិត មានប្រសាសន៍ថា៖ ក្រុមហ៊ុន វីនហេង រចនា ដែកស្មិត គឺជាក្រុមហ៊ុនក្នុងស្រុក បង្កើតឡើងដោយកូនខ្មែរមួយនេះ បានចូលរួមលើកស្ទួយសិល្បៈវប្បធម៌របស់ខ្មែរ តាមរយៈការបញ្ចូលក្បាច់ចម្លាក់ខ្មែរទៅលើផលិតផលកែច្នៃពីដែកស្មិត មានក្បូរក្បាច់រចនាយ៉ាងរស់រវើក រួមមានក្បាច់ភ្ញីទេស ក្បាច់អង្គរ ជាដើម មកផ្គុំជាទម្រង់ និងបង្កើតបានម៉ូតដែលប្រកបដោយ សោភ័ណភាព ប្រណិតភាព អត្ថន័យល្អៗ ដែលស័ក្តិសមបំផុតសម្រាប់គេហដ្ឋានរបស់អតិថិជន។ មានដូចជា ទ្វារហ្វូណន ទ្វារទេពមង្គល ទ្វារបរមនគរ ជាដើម។

លោកស្រី បញ្ជាក់បន្ថែមថា៖ “ ជាចក្ខុវិស័យទៅថ្ងៃ អនាគត ក្នុងនាមជាក្រុមហ៊ុន ដែកស្មិត ខ្មែរ នាងខ្ញុំ មានមហិច្ឆិតាថានឹងបន្តលើកស្ទួយសិល្បៈ វប្បធម៌របស់ខ្មែរ តាមរយៈបញ្ចូលក្បាច់ចម្លាក់ខ្មែរទៅលើផលិតផលរបស់ក្រុមហ៊ុន និងមានការទទួលស្គាល់ ប្រើប្រាស់ទាំងក្នុងស្រុក និងក្រៅស្រុក។ “

ដែកស្មិត គឺជាសិល្បៈបែបហត្ថកម្ម ដើរតួរយ៉ាងសំខាន់ក្នុងវិស័ស្ថាប័តយ្យកម្មគ្រប់ទម្រង់ ដែលអាចផ្លាស់ប្ដូរវីឡា ភូមិគ្រឹះ និងគេហដ្ឋានរបស់លោកអ្នកឲ្យទទួលបាននូវ ប្រណិតភាព ឧត្តមភាព និងសុវត្ថិភាពផងដែរ ។

ក្រុមហ៊ុន វីនហេង រចនា ដែកស្មិត លោកស្រី លី ផល្លី បង្កើតឡើងតាំងពី ឆ្នាំ២០១៥។ ក្រោមការដឹកនាំ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ផ្សារភ្ជាប់នឹងឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់ លើកស្ទួយសិល្បៈវប្បធម៌រាប់ពាន់ឆ្នាំរបស់ដូនតាខ្មែរ របស់លោកស្រី លី ផល្លី ដែលជាសហគ្រិនស្ត្រីឆ្នើមមួយរូបនៅកម្ពុជា រយៈពេលជាង ១០ឆ្នាំ មកនេះ សេវាកម្មប្រឹក្សា រចនា ផលិត និងដំឡើង ផលិតដែកស្មិតខ្មែរ បង្កើតឡើងដោយកូនខ្មែរមួយនេះ ត្រូវបានទទួលស្គាល់ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន មកពីគ្រប់ស្រទាប់វណ្ណៈ គ្រប់ខេត្តក្រុងទូទាំងប្រទេស។

លោក ស្រី លី ផល្លី កើតឆ្នាំ១៩៨៧ នៅរាជធានីភ្នំពេញ មានបងប្អូនបង្កើតចំនួន ៥ នាក់ ក្នុងគ្រួសារមួយ ដែល មានប្រវត្តិធ្លាប់រស់នៅក្នុងសំណង់អនាធិបតេយ្យ។ ដោយសារតែជីវភាពគ្រួសារមិនសូវធូរធា ពេលនោះ លោកស្រី បានតស៊ូរៀនសូត្របណ្តើរ និងធ្វើការបណ្តើរ ដោយចេញធ្វើការតាំងពីថ្នាក់ទី៩ ហើយធ្លាប់ធ្វើជាអ្នកចែកខិតប័ណ្ណ តាមផ្លូវ បុគ្គលិកអនាម័យ និងការងារជាច្រើនប្រភេទទៀត អស់រយៈពេលជាង ១៥ ឆ្នាំ។ ទោះយ៉ាងណា លោកស្រី បានតស៊ូធ្វើការងារផង និងប្រឹងប្រែងសិក្សាផង រហូតបញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញគ្រប់គ្រងអាជីវកម្ម រហូត អាចបើកមុខជំនួញផ្ទាល់ខ្លួនវិវត្តខ្លួនកាន់តែខ្លាំងឡើងៗមកដល់បច្ចុប្បន្ន។  

ទំនាក់ទំនងក្រុមហ៊ុន វីនហេង រចនា ដែកស្មិត ឥឡូវនេះ តាមរយៈ៖
តេឡេក្រាម   https://t.me/winhengrachana
ទូរស័ព្ទលេខ៖ 077 227 207 | 015 227 207 | 090 96 97 65

រឺអញ្ចើញមកកាន់ការិយាល័យក្រុមហ៊ុនផ្ទាល់ ស្ថិតនៅ ផ្ទះលេខ៣៦ ផ្លូវជាតិលេខ២ បុរីពិភពថ្មីគួរស្រូវ១ ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕