មីយ៉ាន់ម៉ា រងការវាយប្រហារធ្ងន់ធ្ងរពីគ្រោះរញ្ជួយដីកម្រិតខ្លាំង ​បន្តរង្គឺដល់ប្រទេសជិតខាងក្នុងតំបន់

អន្តរជាតិ

យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិតខ្លាំង ៧,៧ រ៉ិចទ័រ បានវាយប្រហារនៅចំកណ្តាលប្រទេសមីយ៉ាន់ម៉ា ដែលបណ្តាលឲ្យមានការរញ្ជួយខ្លាំង ទៅដល់ប្រទេសថៃ និងកន្លែងផ្សេងទៀតនៅក្នុងតំបន់ ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

USGS បាននិយាយទៀតថា គ្រោងរញ្ជួយដ៏ខ្លាំងក្លានេះ បានវាយប្រហារចម្ងាយ ១៦ គីឡូម៉ែត្រ ពីភាគពាយព្យនៃទីក្រុង Sagaing ក្នុងជម្រៅ ១០គីឡូម៉ែត្រទៅក្រោម នៅម៉ោងប្រហែល ១២:៥០ នាទីថ្ងៃត្រង់ (ម៉ោងក្នុងតំបន់)។

យ៉ាងណាក៏ដោយ មិន​ទាន់​មាន​របាយការណ៍​ភ្លាមៗ​អំពី​ឥទ្ធិពល និងទំហំនៃការខូតខាតដែលបណ្តលមកពីគ្រោះ​រញ្ជួយដីនៅ​ក្នុង​ប្រទេស​ដែល​កំពុង​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​សង្គ្រាម​ស៊ីវិល​មួយនេះ នៅឡើយនោះ​ទេ។

ជាមួយគ្នានោះ បើយោងតាមសារព័ត៌មានធំៗជាច្រើន ក៏បង្ហាញឲ្យដឹងផងដែរថា នៅ​ក្នុង​រដ្ឋធានី​បាងកក​របស់​ប្រទេស​ថៃឯណោះវិញ ក៏ទទួលរងនូវការរញ្ជួយនេះផងដែរ ដោយអ្នក​ស្រុក​មាន​ការ​ភ្ញាក់​ផ្អើលយ៉ាងខ្លាំង និងនាំគ្នារត់ចេញពីអគារខ្ពស់ៗ ដើម្បីស្វែងរកទីតាំងសុវត្ថិភាព។ សាក្សី​នៅ​ទីនោះ​ បាន​និយាយ​ថា ការ​រញ្ជួយ​ដីនេះ គឺ​មាន​កម្លាំងខ្លាំង​គ្រប់គ្រាន់​ដែលធ្វើឲ្យអគារទាំងមូល​រង្គឺ​ ខណ:អគារកំពុងសាងសង់មួយចំនួន ក៏ឈានដល់ការបាក់រលំស្តែងៗ ផងដែរ៕