ទោះបីជួបវិបត្តិកូវីដ១៩ ពន្ធដារ​ប្រមូល​ពន្ធ​បាន​ចំនួន ២ ៨៨៩,០២​លាន​ដុល្លារ​អាមេរិក​ ក្នុងឆ្នាំ២០២០

សង្គម​ និង​សេដ្ឋកិច្ច

​​ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២០ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដា លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ បាន​លើកឡើងថា​ ក្នុងស្ថានភាព​សេដ្ឋកិច្ច​សកល ក៏ដូចជា​សេដ្ឋកិច្ចកម្ពុជា​ មានការ​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ក៏ដោយ​ ក៏​ឆ្នាំ​២០២០​នេះ​ ពន្ធដារ​ប្រមូល​ពន្ធ​បាន​ចំនួន ១១ ៧០០,៥២ ប៊ី​លាន​រៀល​ ស្មើ​ប្រមាណ​ជា ២ ៨៨៩,០២​លាន​ដុល្លារ​អាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំនួននេះ ​ស្មើនឹង ១០១,៣៦% នៃ​ផែនការ​ប្រចាំ​ឆ្នាំ​ធៀប​នឹង​ចំណូល​ពន្ធ​-​អាករ​ ប្រមូល​បាន​ក្នុង​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៩ ឃើញ​ថា​ កើនឡើង​ចំនួន ៤២៣,២០ ប៊ី​លាន​រៀល​ស្មើ​ប្រមាណ​ជា ១០៤,៤៩ លាន​ដុល្លារ​អាមេរិក​ស្មើនឹង ៣,៧៣%​។​

Image may contain: 1 person, sitting

លទ្ធផល​ប្រមូល​ពន្ធ​ក្នុង​ខែធ្នូ ឆ្នាំ​២០២០ ​បាន​បង្ហាញថា ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​ដែល​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​ប្រមូលបាន​មាន​ចំនួន ៩៧២,២៧ ប៊ី​លាន​រៀល​ស្មើ​ប្រមាណ​ជា ២៤០,០៧ លាន​ដុល្លារ​អាមេរិក​ស្មើនឹង ៨,៤២% នៃ​ផែនការ​ប្រចាំឆ្នាំ បើ​ធៀប​នឹង​ចំណូល​ពន្ធ​-​អាករ​ប្រចាំ​ខែធ្នូ ឆ្នាំ​២០១៩ ឃើញថា​ កើនឡើង​ចំនួន ១៩២,១១ ប៊ី​លាន​រៀល​ស្មើ ប្រមាណ​ជា ៤៧,៤៣​លាន​ដុល្លារ​អាមេរិក​ស្មើនឹង ២៤,៦២%​។

Image may contain: 1 person, standing and indoor