ស្ងាត់ៗ បិតាវិនិយោគ Warren Buffett វ៉ាដាច់អ្នកមានបំផុតនៅអឺរ៉ុប ក្នុងបញ្ជីអ្នកមានដាច់គេ

អន្តរជាតិ

អស់រយ:ពេលជាយូរមកហើយ ដែលកំពូលអ្នកមានដាច់គេនៅក្នុងតំបន់អឺរ៉ុប និងជាម្ចាស់ក្រុមហ៊ុនប្រេនដ៏ល្បីល្បាញរបស់ពិភពលោក LVMH ឈរនៅតំណែងលេខ០៥ របស់បញ្ជីអ្នកមានដាច់គេរបស់ពិភពលោក ពោលគឺសឹងតែមិនមានផ្លាស់ប្តូរទាល់តែសោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប៉ុន្តែយ៉ាងណាមិញ គិតនៅត្រឹមសប្តាហ៍នេះ បញ្ជីចំណាត់ថ្នាក់នេះ បានប្រែប្រួលហើយ ដោយបិតាវិនិយោគ Warren Buffett និងជាម្ចាស់ក្រុមហ៊ុន Berkshire Hathaway នោះ បានវ៉ាឡើងមកឈរនៅចំណាត់ថ្នាក់លេខ០៥ នេះវិញ ជាមួយទ្រព្យសម្បត្តិសរុបប្រមាណ ១៥៤,៤ពាន់លានដុល្លារ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៣៦២,៥ពាន់លានដុល្លារ

2.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ១៨៩,៤ពាន់លានដុល្លារ

3.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧៤,៩ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៦១,៨ពាន់លានដុល្លារ

5.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥៤,៤ពាន់លានដុល្លារ

6.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥៤,១ពាន់លានដុល្លារ

7.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១២២,៥ពាន់លានដុល្លារ

8.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១១៧,៦ពាន់លានដុល្លារ

9.Amancio Ortega ស្ថាបនិកក្រុមហ៊ុន Zara មានទ្រព្យសម្បត្តិប្រមាណ ១១៥ពាន់លានដុល្លារ

10.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១១០,៦ពាន់លានដុល្លារ៕