ថវិកាជិត៥លានដុល្លារ រដ្ឋបាល​ខេត្ត​កំពត​ ប្រមូល​ចំណូលបាន​លើ​អាជីវកម្មរ៉ែ

សង្គម​ និង​សេដ្ឋកិច្ច

​នៅក្នុងកិច្ចប្រជុំគណ:កម្មការគ្រប់គ្រងការធ្វើអាជីវកម្មរ៉ែ គ្រប់ប្រភេទ នៅខេត្តកំពត នាថ្ងៃ ទី១១ ខែមករា ឆ្នាំ២០២១ លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែ និងថាមពល បានថ្លែងថា សម្រាប់ឆ្នាំ ២០២០ កន្លងទៅ​ផែនការប្រមូលចំណូល មានជាង៥លានដុល្លារ អនុវត្តបានជាង៤លាន៩សែនដុល្លា ស្មើនឹង៩៧ភាគ​រយ​។ លោកថា ប្រាក់ចំណូលសម្រាប់ខេត្តអនុវត្តបានចំនួនជាង៨៥០លានរៀល គឺស្មើ១០១ភាគរយ នៃផែន​ការ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
Image may contain: 5 people, people sitting

មន្ត្រី​​ជំនាញ​បាន​ឱ្យ​ដឹងថា ឆ្នាំ២០២០កន្លងទៅ ការគ្រប់គ្រង និងការប្រមូលចំណូលសួយសារ​ពីការធ្វើអា​ជីវ​កម្មរ៉ែ គ្រប់ប្រភេទ នៅក្នុងខេត្តកំពត អនុវត្តបាន៩៧ភាគរយ នៃផែនការ ស្មើនឹងជាង៤លាន៩សែន​ដុល្លារ។

Image may contain: 3 people, people sitting

មានប្រសាសន៍​សំណេះសំណាលក្នុងឱកាសនោះ​ ឯកឧត្ដម​ ជាវ​ តាយ​ បានណែនាំដល់អជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់​ ជាពិសេសមន្ទីរជំនាញត្រូវសហការគ្នាអោយបានល្អ​ ក្នុងការគ្រប់គ្រង​ និងប្រមូលចំណូល​ សួយសារពីការធ្វេីអាជីវកម្មរ៉ែ​គ្រប់ប្រភេទ​ ដេីម្បីប្រមូលថវិកាចូលរដ្ឋ​។

Image may contain: 1 person, sitting

លោក ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចផ្តល់ថវិកា៥០ ភាគរយ ពី​ការប្រមូលចំណូលសួយសារលើអាជីវកម្មរ៉ែដល់ថ្នាក់ខេត្ត។ លោកថា នឹងយកថវិការទាំងអស់​ទៅអភិវឌ្ឍ​ខេត្ត និង​ផ្ដល់​ជូនដល់មន្ត្រីថ្នាក់ដឹកនាំជាការលើកទឹកចិត្ត។