ចេញហើយ ចេញពិតៗ! ហាងលក់រថយន្ត World EV អ្នកឧកញ៉ា ឈួន ហាវ៉ុន ប្រកាសតម្លៃលក់រថយន្តអគ្គិសនី Toyota BZ3X ស៊េរីឆ្នាំ២០២៥ ច្បាស់ៗជូនអតិថិជន

ជុំវិញ​ឧកញ៉ា

រថយន្តអគ្គិសនី SUV ជំនាន់ថ្មីចុងក្រោយរបស់ក្រុមហ៊ុន Toyota ម៉ូដែល BZ3X ស៊េរីឆ្នាំ២០២៥ ដែលទើបតែប្រកាសចេញជាផ្លូវការនៅឯប្រទេសចិន កាលពីពេលថ្មីៗកន្លងទៅ ឥឡូវនេះ ត្រូវបានហាងលក់រថយន្តអគ្គិសនី World EV របស់ អ្នកឧកញ៉ា ឈួន ហាវ៉ុន បានប្រកាសដាក់តម្លៃពិសេសបំផុត សម្រាប់អតិថិជនដែលកុម្ម៉ង់កក់ ចាប់ពីថ្ងៃនេះតទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយ:ការបង្ហោះនៅលើហ្វេសប៊ុកផេក World EV បានបង្ហាញឲ្យដឹងពីតម្លៃច្បាស់ៗរបស់រថយន្ត Toyota ម៉ូដែល BZ3X ស៊េរីឆ្នាំ២០២៥ សម្រាប់ភេទ English Version ដូចជា៖

  1. ម៉ូដែល BZ3X 430 Air មានតម្លៃចាប់ពី $29,500
  2. ម៉ូដែល BZ3X 520 Pro មានតម្លៃចាប់ពី $31,500
  3. ម៉ូដែល BZ3X 520 Pro+ មានតម្លៃចាប់ពី $33,500
  4. ម៉ូដែល BZ3X 610 Max មានតម្លៃ $35,300 តែប៉ុណ្ណោះ!
    សូមបញ្ជាក់ដែរថា ចំពោះតម្លៃទៅតាមម៉ូឌែលរថយន្ត Toyota ម៉ូដែល BZ3X ស៊េរីឆ្នាំ២០២៥ ខាងលើ ហាងលក់រថយន្តអគ្គិសនី World EV អ្នកឧកញ៉ា ឈួន ហាវ៉ុន ក៏រួមបញ្ចូលទាំងឆ្នាំងសាកកម្លាំង 7kw និងប្រភេទ 3.5kw ផងដែរ។

BZ3X គឺជារថយន្តអគ្គិសនី SUV ៥កៅអី រចនាឡើងជាមួយរូបរាងដ៏ទាក់ទាញ ដោយបំពាក់មកជាមួយថ្មប្រភេទ LFP (Lithium Iron Phosphate) មានទំហំ ៥០,០៣ គីឡូវ៉ាត់ម៉ោង និង ៦៧,៩២ គីឡូវ៉ាត់ម៉ោង និងមានសមត្ថភាពអាចរត់ចម្ងាយធ្វើដំណើរបានចន្លោះពី ៤៣០ គីឡូម៉ែត្រ ទៅ ៦១០ គីឡូម៉ែត្រ (CLTC) ក្រោយពេលសាកពេញម្តង ជាមួយម៉ូទ័រអេឡិចត្រិចដែលមានកម្លាំង ១៥០ គីឡូវ៉ាត់ ។ សម្រាប់ផ្នែកកខាងក្នុង Toyota BZ3X ត្រូវបានតុបតែងដោយភាពសាមញ្ញ ជាមួយនឹងសម្ភារៈកែច្នៃដូចជា PET (ប្លាស្ទិកកែច្នៃ) និងស្បែកសប្បនិម្មិត ដែលមើលទៅដូចជាស្បែកពិតៗ ប៉ុន្តែនៅតែអាចផ្តល់ ផារសុខភាព ខ្ពស់ ផងដែរ។ បើក្រឡកមើលផ្នែកខាងក្រៅ Toyota ប្រើដែកថែបធម្មតា និងអាលុយមីញ៉ូមស្រាល ដែលជួយកាត់បន្ថយទម្ងន់ និងបង្កើនប្រសិទ្ធភាពថាមពលខ្ពស់ ជាមួយនឹងកង់រថយន្តមានទំហំ ១៩ អ៉ីញ ។ ជាមួយលក្ខណ:ពិសេសផ្សេងទៀត bZ3Xក៏បានភ្ជាប់មកជាមួយនឹងអេក្រង់ថាច់ស្ក្រីនកណ្តាលផ្តេកធំតែមួយ នៅក្នុងកាប៊ីនដែលមានទំហំដល់ទៅ ១៤.៦-inch និងត្រូវបានបំពាក់ដោយបន្ទះឈីប Qualcomm Snapdragon 8155 ដែលផ្តល់ល្បឿនលឿនដើម្បីដំណើរការកម្មវិធីផ្សេងៗ។

គួរបញ្ជាក់បន្ថែមដែរថា តម្លៃដ៏ពិសេសនៃរថយន្ត Toyota ម៉ូដែល BZ3X ស៊េរីឆ្នាំ២០២៥ ដ៏ពិសេសទាំងនេះ សម្រាប់អតិថិជនកក់ទុកមុន និងមានតែនៅហាងលក់រថយន្តអគ្គិសនី World EV របស់អ្នកឧកញ៉ា ឈួន ហាវ៉ុន តែប៉ុណ្ណោះ ។ អ្នកឧកញ៉ា ឈួន ហាវ៉ុន ជាអ្នកជំនួញក្នុងវិស័យទិញ លក់រថយន្ត និងនាំចូលរថយន្តប្រណីតប្រេនល្បីៗមកពីជុំញពិភពលោក។ ហាងលក់រថយន្តអគ្គិសនីសុទ្ធ World EV មានទីតាំងស្ថិតនៅផ្លូវលេខ៣៧៤ សង្កាត់ទួលស្វាយព្រៃ។ សម្រាប់សាខាលក់រថយន្តប្រណីត ប្រេនល្បីៗមកពីជុំវិញពិភពលោក គឺមាននៅហាងលក់ Hawon Auto Car II ដែលមានទីតាំងស្ថិតនៅផ្លូវសុធារស ជិតផ្សារទំនើប AEON I ក្បែរកោះពេជ្រ៕