សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមការងារ ឌ “ផ្នែកសំណង់ និងអចលនទ្រព្យ” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព អ្នកឧកញ៉ា លី ហួរ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ ឌ “ផ្នែកសំណង់ និងអចលនទ្រព្យ” ផ្នែកឯកជន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ។
កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា តំណាងក្រុមហ៊ុន បុរីលំនៅដ្ឋាន អ្នកអភិវឌ្ឍន៍ក្នុងវិស័យសំណង់ និងអចលនទ្រព្យ និងអ្នកពាក់ព័ន្ធនឹងក្រុមការងារជាច្រើនរូបទៀតផងដែរ។
សូមបញ្ជាក់ថា គោលបំណង គឺដើម្បីពិគ្រោះពិភាក្សា បន្តលើបញ្ហាដែលនៅសល់ ក៏ដូចជាប្រមូលបញ្ហាប្រឈមថ្មីៗទាក់ទងនឹងផ្នែកសំណង់ និងអចលនទ្រព្យ ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់សហប្រធានផ្នែករដ្ឋាភិបាលដែលជាដៃគូនាពេលខាងមុខ។