នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ តម្លៃមាសហក់ឡើងខ្ពស់ខ្លាំងបើធៀបនឹងថ្ងៃម្សិលមិញ ពោលគឺមានតម្លៃ ៣៨៥ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣៧៥ដុល្លារ។ នេះបើយោងតាមហាងឆេងមាសពីហាងមាស ពេជ្រ CSNJ នៅព្រឹកថ្ងៃទី១១ ខែមេសា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ដោយឡែកតម្លៃមាសកាលពីថ្ងៃម្សិលមិញ មានតម្លៃ៣៧៤ដុល្លារនៅក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ៣៦៤ដុល្លារ។ បើធៀបនឹងថ្ងៃនេះ មាសឡើង៩ដុល្លារនៅក្នុងមួយជី។
សូមជម្រាបជូនថា តម្លៃមាសឡើងចុះតាមទីផ្សារហាងឆេងអន្ដរជាតិ៕



