ស្អែកនេះ! ផ្លូវជាតិលេខ៧១C តម្លៃជិត១៣០លានដុល្លារ នឹងសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការហើយ

សង្គម​ និង​សេដ្ឋកិច្ច

ផ្លូវជាតិលេខ ៧១C ប្រវែងសរុបជាង១១៤ គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ខេត្តកំពង់ចាម នឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១១ ខែមេសានេះបានឱ្យដឹងថា ការងាររៀបចំសម្រាប់ពិធីសម្រាប់សម្ពោធផ្លូវ ៧១ c  ត្បូងឃ្មុំ-ចម្ការលើ(កំពង់ចាម)ប្រវែង១១៤គ.ម  បានរៀបចំស្ទើររួចរាល់ហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ១២ ខែមសា ឆ្នាំ២០២៥។

សូមជម្រាបជូនថា គម្រោងផ្លូវជាតិលេខ ៧១C នេះមានប្រវែងសរុប ១១៤,៩៩ គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ខេត្តកំពង់ចាម។ គម្រោងនេះបានចំណាយថិវកាសាងសង់ជិត ១៣០ លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។

គម្រោងសាងសង់ផ្លូវជាតិលេខ៧១C នេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នំា២០២១ ដោយប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានគូសបញ្ជាក់ថា ផ្លូវជាតិលេខ៧១C ជាផ្លូវដែលពោរពេញដោយទេសភាពខៀវស្រងាត់ត្រជាក់ភ្នែក មានសភាពធន់ រឹងមាំ ដែលផ្តល់ភាពងាយស្រួល និងចរាចរណ៍ដោយរលូន៕