ធនាគារ វីង បោះបង់ចំណូលរាប់សិប​លានដុល្លារពីការលុបចោលថ្លៃសេវា​ដកលុយនៅទូទាំងប្រទេសកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

នៅប៉ុន្មានថ្ងៃមុនការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ធនាគារ វីង បានប្រកាសលុបចោលថ្លៃសេវាដកប្រាក់ជារៀងរហូតសម្រាប់អតិថិជនទាំងអស់ ដែលជាព្រឹត្តិការណ៍ដ៏ធំមួយនៃបេសកកម្មរបស់ធនាគារ វីង ដែលតែងតែផ្តល់នូវដំណោះស្រាយធនាគារមានភាពច្នៃប្រឌិតខ្ពស់ សន្សំសំចៃនិងផ្តល់នូវភាពងាយស្រួលប្រើប្រាស់​នៅទូទាំងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចាប់ពីថ្ងៃនេះតទៅ អ្នកប្រើប្រាស់អេប Wing Bank ទាំងអស់អាចដកប្រាក់ដោយមិនគិតថ្លៃសេវាទៀតឡើយ នៅគ្រប់ភ្នាក់ងារធនាគារ វីងជាង១២,០០០កន្លែង ភ្នាក់ងារវីង ម៉ាស្ទ័រ និងសាខាធនាគារ វីង ទាំងអស់នៅទូទាំងប្រទេសកម្ពុជា។ ជាមួយគ្នានេះ សម្រាប់អតិថិជនដែលបានទិញកញ្ចប់សេវាដកប្រាក់ឥតគិតថ្លៃ នឹងទទួលបានសំណងត្រលប់វិញផងដែរ ដែលនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះការផ្តល់សេវាកម្មប្រកបដោយការទទួលខុសត្រូវ និងតម្លាភាព។

ការផ្តល់ជូននូវការដកប្រាក់មិនគិតថ្លៃសេវានេះ គឺជាលើកដំបូងបំផុតសម្រាប់ទីផ្សារសេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ ហើយក៏ជាការបោះជំហានទៅមុខដោយភាពស្វាហាប់ក្រោមការដឹកនាំរបស់បណ្ឌិត Dmytro Kolechko ដែលទើបត្រូវបានតែងតាំងជាអគ្គនាយកថ្មីនៃធនាគារ វីង។

បណ្ឌិត Dmytro Kolechko បានលើកឡើងថា៖ “ការផ្តល់ជូននេះមិនគ្រាន់តែសម្រាប់ឱកាស​បុណ្យចូលឆ្នាំថ្មីប៉ុណ្ណោះទេ ពោលគឺឥតគិតថ្លៃ​សេវាជារៀងរហូត។ តាមរយៈការលុបចោលថ្លៃសេវាទាំងស្រុងសម្រាប់ការដកប្រាក់នេះ យើងខ្ញុំកំពុងតែធ្វើ​ឱ្យសេវាធនាគារ​មានតម្លៃសមរម្យសន្សំសំចៃបានច្រើនជាងមុន និងផ្តល់នូវភាពងាយស្រួលប្រើប្រាស់សម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ជាមួយគ្នានេះ យើងនឹងសងត្រលប់វិញផងដែរ សម្រាប់អតិថិជនដែលទិញកញ្ចប់សេវាដកប្រាក់គិតថ្លៃនាពេលកន្លងមក។”

សេចក្តីប្រកាសនៃការសម្រេចនេះធ្វើឡើង បន្ទាប់ពីធនាគារ វីង បានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់ខ្លួន​កាលពីឆ្នាំមុន​។ ជាក់ស្តែង​ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ប្រាក់ចំណូលរបស់ធនាគារ វីង បានកើនឡើង ៧៣% ដោយសារតែប្រាក់បញ្ញើកើនឡើង ៦២% និងការផ្តល់ឥណទានរក្សាបានកំណើនថេរ។ ជាមួយនឹងទ្រព្យសកម្មសរុបនាពេលបច្ចុប្បន្នកើនលើសពី ២,៥ពាន់លានដុល្លារអាមេរិក ធនាគារ វីង កាលពីពេលថ្មីៗនេះក៏បានបន្ថែមដើមទុន ៨៨លានដុល្លារអាមេរិក ដើម្បីជំរុញផែនការពង្រីកអាជីវកម្មរបស់ខ្លួន ក៏ដូចជាបង្កើនវិសាលភាពក្នុងការផ្តល់សេវាហិរញ្ញវត្ថុនៅទូទាំងប្រទេសកម្ពុជា។

បណ្ឌិត Dmytro Kolechko បានបន្ថែមទៀតថា៖ “កំណើនរបស់ធនាគារវីង មានការកើនឡើងយ៉ាងខ្លាំងក្លា។ ហើយការដកប្រាក់មិនគិតថ្លៃសេវាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ស្របពេលដែយើងខ្ញុំកំពុងខិតខំធ្វើទំនើបកម្មសេវាធនាគារឱ្យកាន់តែសាមញ្ញ តម្លាភាព និងងាយស្រួលប្រើប្រាស់ទៅដល់សហគមន៍នៅទូទាំងប្រទេសកម្ពុជា។ ខណៈដែលប្រតិបត្តិការហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលមានការកើនឡើង ដោយសារវិធាការដាក់ចេញដោយធនាគារជាតិ នៃកម្ពុជា យើងខ្ញុំនៅតែមើលឃើញថា​ ការប្រើប្រាស់សាច់ប្រាក់គឺជាតម្រូវការចាំបាច់សម្រាប់អតិថិជនជាច្រើន។ ធនាគារ វីង ប្តេជ្ញាចិត្តពេញទំហឹងក្នុងការគាំទ្រអតិថិជនរបស់យើងនៅគ្រប់ទីកន្លែង និងគ្រប់មធ្យោបាយដែលពួកគាត់ត្រូវការដើម្បីធ្វើឱ្យជីវភាពរស់នៅប្រចាំថ្ងៃកាន់តែប្រសើរឡើង។”

ការផ្តល់ជូនការដកប្រាក់មិនគិតថ្លៃសេវា​ជារៀងរហូតនេះ ធនាគារ វីង ត្រូវខាតបង់នូវប្រាក់ចំណូលរាប់សិបលានដុល្លារអាមេរិកមិនថាពេលបច្ចុប្បន្ន និងទៅ​អនាគតនោះឡើយ ដែលនេះគឺជាសក្ខីភាពនៃចក្ខុវិស័យរយៈពេលវែងរបស់ធនាគារ វីង សំដៅជំរុញបរិយាបន្នហិរញ្ញវត្ថុ​ និងបំពេញសេចក្តីត្រូវការឱ្យកាន់តែទូលំទូលាយនៅក្នុងសហគមន៍។ គំនិតផ្តួចផ្តើមនេះ គឺជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រនាំមកនូវការផ្លាស់ប្តូរគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើឱ្យវិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជារីកចម្រើនកាន់តែរឹងមាំ។

ដើម្បីរីករាយជាមួយការដកប្រាក់មិនគិតថ្លៃសេវាជារៀងរហូត អតិថិជនគ្រាន់តែដោនឡូត​អេប Wing Bank រួចចុះឈ្មោះបើកគណនីធនាគារ វីង។ការបើកគណនី គឺមានភាពងាយស្រួលបំផុត ដែលអតិថិជនអាចចុះឈ្មោះបើកគណនីដោយខ្លួនឯងផ្ទាល់នៅលើអេប Wing Bank ឬគ្រាន់តែទៅកាន់ភ្នាក់ងារធនាគារ វីង ណាមួយដែលមានទីតាំង ១២,០០០កន្លែង ភ្នាក់ងារវីង ម៉ាស្ទ័រ ជាង១០០កន្លែង ឬសាខាធនាគារ វីង ទាំងអស់នៅទូទាំងប្រទេសកម្ពុជាដើម្បីទទួលបានជំនួយផ្ទាល់ ក៏ដូចជាបទពិសោធន៍ធនាគារដ៏សម្បូរបែប។

ទោះបីធនាគារ វីង មានការរីកចម្រើនទៅមុខយ៉ាងឆាប់រហ័ស ប៉ុន្តែនៅតែរក្សាការប្តេជ្ញាចិត្តឥតងាករេក្នុងការផ្តល់សេវាហិរញ្ញវត្ថុល្អឥតខ្ចោះ តម្លាភាពនិងបន្ត​បង្កើតនូវផលិតផលហិរញ្ញវត្ថុទំនើបៗជាច្រើនទៀតដើម្បី បំពេញនូវតម្រូវការដ៏សម្បូរបែបទៅដល់ប្រជាជនកម្ពុជា។

ជាមួយនឹងការដាក់ចេញនូវគំនិតផ្តួចផ្តើមនាំមុខគេនេះ ធនាគារ វីង បានគូសបញ្ជាក់ពីភាពឈានមុខគេ និងបង្កើតបាននូវគំរូនៃស្តង់ដារថ្មីប្រកបដោយភាពច្នៃប្រឌិត ដើម្បីលើកកម្ពស់បរិយាបន្នធនាគារនៅក្នុងប្រទេស កម្ពុជាឱ្យ​កាន់តែរឹងមាំ និងរីកចម្រើនឆ្ពោះទៅមុខជានិរន្តរ៕