ខេម និងតន់ ចន្ទសីម៉ា ចេញបទកន្ទ្រឹមរួមគ្នាមកអង្រួនអារម្មណ៍ហ្វេនៗត្រៀមចូលឆ្នាំថ្មី

កម្សាន្ត

តារាចម្រៀងល្បីឈ្មេាះ២រូប របស់ផលិតកម្ម Galaxy Navatra ខេម និងតន់ ចន្ទសីម៉ា បានពួតដៃគ្នាចេញបទចម្រៀងកន្ទ្រឹមរួមគ្នា២បទ សម្រាប់ឱ្យហ្វេនៗ និងទស្សនិកជនរាំលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិចូលមកដល់នាសប្ដាហ៍ក្រោយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បទចម្រៀងរួមគ្នារបស់ ខេម និងតន់ ចន្ទសីម៉ា ទាំងពីរបទ មានចំណងជើងថា “ចង់ប្រាប់ថាដៃអូនទំនេរ” និងបទ”ឮថាដៃអូនទំនេរ”។

បទចម្រៀងទាំងពីរបទនេះកំពុងទទួលការគាំទ្រ និងចាប់អារម្មណ៍នៅលើបណ្ដាញសង្គម។ ក្នុងនេាះបណ្ដាអ្នកគាំទ្រ បានកោតសរសើរពីអត្តន័យបទចម្រៀង និងការចេញបកស្រាយរួមគ្នារបស់ តារាចម្រៀងល្បីឈ្មេាះទាំង២នេះ។

ក្រៅតែមានបទចម្រៀងកន្ទ្រឹមរួមគ្នានេះ ទាំងខេម និងតន់ ចន្ទសីម៉ា ក៏មានបទចម្រៀងផ្ទាល់ខ្លួន និងបទចាប់ដៃគូជាមួយតារាផ្សេងទៀតក្នុងផលិតកម្ម Galaxy Navatra ដែលកំពុងតែទទួលបានការគាំទ្រខ្លាំងពីមហាជន។

សូមបញ្ជាក់ថា ទាំងខេម និងតន់ ចន្ទសីម៉ា សុទ្ធសឹងតែជាតារាលំដាប់ជួរមុខរបស់ផលិតកម្ម Galaxy Navatra ហើយនេះ មិនមែនជាលើកទី១ទេ ដែលអ្នកទាំងពីរចាប់ដៃបកស្រាយបទចម្រៀងរួមគ្នា។ រាល់បទចម្រៀងរបស់ ពួកគេតែងតែទទួលការគាំទ្រនិងចាប់អារម្មណ៍ខ្លាំងក្នុងស្រទាប់មហាជន៕