តារាចម្រៀងល្បីឈ្មេាះលោក ខាន់ ជេមន៍ មិនឱ្យចាញ់តារាចម្រៀងដទៃទៀតនេាះ ជាពិសេសតារាល្បីៗក្នុងផលិតកម្ម Galaxy Navatra ដោយលោកបានទម្លាក់ MV ចម្រៀងកន្ទ្រឹមចំនួន២បទត្រៀមរាំលេងចូលឆ្នាំថ្មី កំពុងផ្ទុះការគាំទ្រ និងកោតសរសើរពីមហាជន។

បទចម្រៀងទាំងពីរបទរបស់តារាល្បីឈ្មេាះរូបនេះ សម្រាប់ហ្វេនៗរាំលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី មានដូចជាបទ”ក្រមុំអឹមអៀន និង Wife Bank “។
ចម្រៀងទាំងនេះទាំងអត្តន័យចម្រៀង និងការច្រៀងរបស់ ខាន់ ជេមន៍ ទទួលការគាំទ្រ និងកោតសរសើរខ្លាំងពីមហាជន ខណៈតារាចម្រៀងរូបនេះហាក់ស្ងប់ស្ងាត់មួយរយៈពីទីផ្សារចម្រៀង។
យ៉ាងណាការចេញចម្រៀងកន្ទ្រឹមសម្រាប់ចូលឆ្នាំថ្មី ធ្វើឱ្យហ្វេនៗ និងអ្នកគាំទ្ររបស់លោករំពឹងថានឹងធ្វើឱ្យទីផ្សារចម្រៀងរបស់លោក នឹងកើនឡើងជាថ្មីម្ដងទៀត។
ទាំងនេះក៏ព្រេាះតែមហាជនយល់ថា លោកខាន់ ជេមន៍ ជាតារាចម្រៀងមានសក្ដានុពលម្នាក់ មិនចាញ់តារាចម្រៀងដទៃទៀតនេាះទេ មិនថាការច្រៀងចង្វាក់បែបណាក៏ដោយ៕





