សប្តាហ៍នេះ ឃើញថាចំនួនទ្រព្យសម្បត្តិរបស់មហាសេដ្ឋីកំពូលៗលើលោក មានការងើបឡើងវិញ

អន្តរជាតិ

ទ្រព្យសម្បត្តិរបស់កំពូលមហាសេដ្ឋីមានដាច់គេនៅលើពិភពលោក គិតនៅត្រឹមសប្តាហ៍នេះ ឃើញថាហាក់មានការស្ទុះងើបឡើងវិញហើយ ខណ:ពេលដែលទីផ្សារហ៊ុន កំពុងមានភាពវិជ្ជមាន ក្រោយការប្រកាសផ្អាកយកពន្ធរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ក្នុងចំណោមនោះ​ ទ្រព្យសម្បត្តិរបស់ស្ថាបនិកក្រុម Tesla លោក Elon Musk បានកើនឡើងជាង ៧ពាន់លានដុល្លារ បើធៀបទៅនឹងសប្តាហ៍មុន ស្របពេលទ្រព្យសម្បត្តិរបស់មេធំ Amazon លោក Jeff Bezos វិញ ក៏មានការកើនឡើងដល់ទៅជាង ១២ពាន់លានដុល្លារឯណោះ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៣៦៩,៧ពាន់លានដុល្លារ

2.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២០២ពាន់លានដុល្លារ

3.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨៨,១ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៦៦,៧ពាន់លានដុល្លារ

5.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៦៣ពាន់លានដុល្លារ

6.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥១,៦ពាន់លានដុល្លារ

7.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣១,៥ពាន់លានដុល្លារ

8.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១២៦ពាន់លានដុល្លារ

9.Amancio Ortega ស្ថាបនិកក្រុមហ៊ុន Zara មានទ្រព្យសម្បត្តិប្រមាណ ១១៧ពាន់លានដុល្លារ

10.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១១៥,៧ពាន់លានដុល្លារ៕