អ្នកគ្រូហុងស៊ុយ ឡុង ណាលី ដែលកំពុងភាពល្បីល្បាញមួយរូបនៅកម្ពុជា អ្នកបានបកស្រាយអំពី ហុងស៊ុយ និង ជំនឿសាសនា ខុសគ្នាត្រង់ណា?
មនុស្សជាច្រើនស្ទើរតែ 95%ដែលយល់ច្រលំ រវាង ហុងស៊ុយ និងជំនឿសាសនា អ្នកខ្លះគិតថាជឿលើហុងស៊ុយគឺជឿលើសាសនារបស់ចិន តែការពិត ហុងស៊ុយ មិនមែនជាជំនឿ ហុងស៊ុយ ក៏មិនមែនជារឿងងុបងុល ព្រោះ ហុងស៊ុយ ( Feng Shui ) គឺនិយាយអំពីខ្យល់ និង ទឹក ។
-ផ្ទះណាមានខ្យល់ត្រជាក់ បរិសុទ្ធ ធ្វើអោយអ្នករស់នៅក្នុងផ្ទះមានផាសុខភាពល្អ ផ្ទះនោះគឺមាន ហុងស៊ុយល្អ ព្រោះមានខ្យល់ល្អ ។
មិនចាំបាច់ជឿលើហុងស៊ុយ តែបើអ្នកនៅផ្ទះដែលមានខ្យល់អាកាសល្អ ការតែងលំអរផ្ទះ មានផាសុខភាព នោះអ្នកនឹងទទួលបាន ហុងស៊ុយល្អ ។
-ប៉ុន្តែបើអ្នករស់នៅផ្ទះដែលមានក្លិនឆ្អេះឆ្អាប ផ្ទះងងិត ផ្ទះចង្អៀត តាំងរបស់របរអត់មានសណ្តាប់ធ្នាប់ ធ្វើអោយស្ទះខ្យល់ក្នុងផ្ទះស្លាក់ខ្យល់ ហប់ ក្លិនមិនល្អ នោះគឺហុងស៊ុយ មិនល្អហើយ ព្រោះ បើមនុស្សយើងរស់នៅក្នុងផ្ទះអាប់អួរ ឆ្អេះឆ្អាប ធ្វើអោយ អារម្មណ៍យើងស្មុកស្មាញ សតិបញ្ញារបស់យើងគិតអ្វីមិនសូវល្អ មានសុខភាពមិនល្អ អារម្មណ៍មួម៉ៅ ធ្វើអោយការងារផ្សេងៗ ងាយនឹងមានបញ្ហា ។
-ចំណែកជំនឿសាសនា គឺជាការគោរពប្រត្តិបត្តិ ការសែនព្រែន ធ្វើពិធីកម្មផ្សេងៗ តាមបែបសាសនា មានការអុចធូប បន់ស្រន់ ផ្សេងៗដូចជាការរៀបជំនៀងផ្ទះ កុងម៉ា គោរព ហុកឡុកស៊ីវ គោរពទេវតា ឆៃស៊ិងអ៊ា ….. តាមការគោរពរៀងៗខ្លួន ដោយមិនពាក់ព័ន្ទលើហុងស៊ុយទេ ។
ហុងស៊ុយ គឺយើងអាចពិសោធន៍បាន ព្រោះវាជាវិទ្យាសាស្ត្រ និយាយពីគ្រប់យ៉ាងដែលនៅជុំវិញខ្លួនយើង និងឥទ្ធិពលតារាសាស្ត្រ ។
សូមរំលឹកថា អ្នកគ្រូ ណា លី គឺជាកូនសិស្សស្តេចចិនសែពិភពលោក ហើយកាលពីឆ្នាំ២០១៩ ស្តេចចិនសែ គាត់ក៏បានមកចូលរួមសិក្ខាសាលាហុងស៊ុយអន្តរជាតិ ដែលរៀបចំដោយក្រុមហ៊ុន ម៉ាស្ទ័រ ណាលី (ហុងស៊ុយ)ដែលមាន កំពូលៗចិនសែមកពីបណ្តាប្រទេសជាច្រើននាក់ទៀត ដែលជាមិត្តរបស់ អ្នកគ្រូ ណា លី ។