RCEP ជាតំបន់ពាណិជ្ជកម្មសេរីធំជាងគេបំផុត ភាគីចិននឹងបញ្ចប់កិច្ចត្រួតពិនិត្យអនុម័ត

សង្គម​ និង​សេដ្ឋកិច្ច

លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានលើកឡើងថា កិច្ចត្រៀមរៀបចំអនុវត្តរបស់ភាគីចិនសម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កំពុងតែជំរុញយ៉ាងរលូន ហើយកិច្ចត្រួតពិនិត្យអនុម័តនិងកិច្ចរៀបចំអនុវត្តន៍លើកិច្ចព្រមព្រៀងខាងលើនេះនឹងបញ្ចប់ក្នុងរយៈពេល ៦ ខែ។ នេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា នាថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Image may contain: one or more people, people dancing and people standing

ស្ថានទូតចិន បានឲ្យដឹងថា កិច្ចការងារនេះរួមមាន ការផ្លាស់ប្តូរបទបញ្ញត្តិនៃពន្ធនិងការរៀបចំអនុវត្តទីកន្លែងដើមនៃការផលិត ក្នុងគោលបំណងធានាបានការអនុវត្តន៍កាតព្វកិច្ចកាត់បន្ថយពន្ធរបស់ភាគីចិនក្រោយពីកិច្ចព្រមព្រៀងមួយនេះចូលជាធរមាន, កិច្ចផ្ទៀងផ្ទាត់កែតម្រូវបញ្ជីកាតព្វកិច្ចដែលពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងខាងលើ ដើម្បីធានាបានការអនុវត្តយ៉ាងពេញលេញលើវិធានការណ៍បើកចំហនិងកាតព្វកិច្ចដែលត្រូវបានកំណត់ក្នុងកិច្ចព្រមព្រៀង, ពង្រឹងការបណ្តុះបណ្តាលការងារ ការសម្របសម្រួលពីថ្នាក់ក្រោមជាតិ ក្រុមអង្គភាពឈ្មួញកណ្ដាលនិងក្រុមហ៊ុន និងការយល់ច្បាស់អំពីលក្ខខណ្ឌកំណត់របស់សហគ្រាស ដែលកិច្ចការទាំងនេះសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងខាងលើ។

បច្ចុប្បន្ននេះ RCEP គឺជាតំបន់ពាណិជ្ជកម្មសេរីធំជាងគេបំផុតនៅលើពិភពលោក ដែលគ្របដណ្ដប់ប្រហែល ៣០% នៃចំនួនប្រជាជនលើពិភពលោក, មានចំនួន ៣០% នៃសេដ្ឋកិច្ចសរុប និង ៣០% នៃពាណិជ្ជកម្មបរទេស វាមានចក្ខុវិស័យក្នុងការអភិវឌ្ឍន៍យ៉ាងទូលំទូលាយដែលបង្កប់នូវសក្តានុពលខ្ពស់។ តាមការវិភាគបានឲ្យដឹងថា ក្រោយពី RCEP ត្រូវបានចុះជាធរមានរួច នឹងរួមចំណែកក្នុងការលើកកម្ពស់អត្ថប្រយោជន៍សម្រាប់ការផលិតលើវិស័យពាណិជ្ជកម្មក្នុងតំបន់យ៉ាងខ្លាំងក្លា។