ស្ថានភាពកូវីដ១៩ មិនទាន់បញ្ចប់ផង ឥឡូវដើម្បីស្វាគមន៍ឆ្នាំថ្មី ក្រុមហ៊ុន ហ៊ួត ជា បានបន្តបើសាខាថ្មីមួយហើយ នៅស្រុកអង្គស្នូល ខេត្តកណ្តាល។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោកឧញ៉ា ហ៊ួត ជា បានថ្លែងថា ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ទោះបីជាកូវិត១៩នៅតែបន្ត ក្រុមហ៊ុន ហ៊ួត ជា ក៏នៅតែ ពង្រីកវិសាលភាពរបស់ខ្លួន បើកសម្ភោធសាខាថ្មី ដែលជាសាខាទី៧៨ នៅស្រុកអង្គស្នួលខេត្តកណ្តាល ដែលមានលោក ជឹម ដា ជាម្ចាស់សាខា ក្រុមហ៊ុន ហ៊ួត ជា នៅស្រុកអង្គស្នួល។
រាល់ការជាវសម្ភារសំណង់ពីសាខាស្រុកអង្គស្នួលថ្មីនេះ និងមានការបញ្ចុះតម្លៃពី១០ % ទៅ៣០% រយៈពេល១ខែពេល ដោយគិតចាប់ពីថ្ងៃនេះតទៅ។ សូមជម្រាបថា ក្រុមហ៊ុន ហ៊ួត ជា ជាក្រុមហ៊ុននាំចូលគ្រឿងសំណង់ពីប្រទេស អេស្បាញ អ៊ីតាលី ចិន ថៃ ម៉ាឡេស៊ី និងប្រទេសផ្សេងៗជាច្រើនទៀត ដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ និងមានការធានាត្រឹមត្រូវ៕