ព្រះអង្គ គូ សុភាព គង់នៅវត្តគល់ទទឹង និងម្ចាស់ផលិតផល សម្រស់ធម្មជាតិ អ្នកនាង ស្រីអូន និងស្វាមី បានធ្វើពិធីក្រុងពលីថតរឿងអប់រំផ្លូវចិត្តចំណងជើង “ព្រះភិក្ខុពនេចរ” ដែលមានការចូលរួពីតារាសម្តែងជាច្រើនរូប នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ។
រឿងព្រះភិក្ខុពនេចរ ចូលរួមសម្តែងដោយ លោក សន ពិសិដ្ឋ សុគា គីមលាង ជា សំណាង ពេជ្រ ឆដា ចន ស័ក្ក ព្រមទាំងតារាកិត្តិយសជាច្រើនរូបទៀត។
សូមរំលឹកផងថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ ទំព័រហ្វេសបុក សម្រស់ធម្មជាតិ បានឲ្យដឹងថា “នាងខ្ញុំស្រីអូន និងស្វាមីបានឧបត្ថម្ភ ការផលិតរឿងអប់រំផ្លូវចិត្ត “ភិក្ខុពនេចរ” របស់ព្រះតេជគុណ គូ សុភាព ដែលមាន ២០ ភាគ សម្រាប់ជាធម្មទានដល់ប្រជាជនកម្ពុជា។ ថៅកែសម្រស់ធម្មជាតិ ក៍សូមអំពាវនាវឲ្យរង់ចាំតាមដានទស្សនាបងប្អូន។
ស្រីអូន បានបញ្ជាក់ថា រឿងនេះជារឿងដែលអាចជួយដល់សង្គមបានដូចគ្នា ជារឿងដែលអាចអោយបងប្អូនផ្លាស់ប្ដូរការគិតអវិជ្ជមានបានច្រេីន ជូនបុណ្យផងបងប្អូន ជួយសង្គមអោយបានច្រេីនផ្នែក។
ព្រះអង្គ គូ សុភាព ជាសង្ឃដែលចូលរួមចំណែកក្នុងការផ្សព្វផ្សាយព្រះពុទ្ធសាសនា និងផ្នែកអប់រំដ៍ល្បីល្បាញមួយព្រះអង្គនៅកម្ពុជា ក៍សូមថ្លែងអំណរគុណលោកស្រី នួន ស៊ុន្ទរី (ស្រីអូន) និងស្វាមី ប្រធានក្រុមហ៊ុនសម្រស់ធម្មជាតិ ដែលបានចូលរួមឧបត្ថម្ភផលិតរឿងអប់រំ “ភិក្ខុពនេចរ”។ សូមញាតិញោមរង់ចាំទស្សនា។