ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា៖ សហរដ្ឋអាមេរិក រីករាយនឹងជួយគាំទ្រដល់កម្ពុជា ជាពិសេសលើវិស័យស្រូវអង្ករ

សង្គម​ និង​សេដ្ឋកិច្ច

ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា ឯកឧត្តម W. Patric Murphy នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានអញ្ជើញទៅទស្សនកិច្ចរោងម៉ាស៊ីនកិនស្រូវរបស់សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងខេត្តបាត់ដំបង នៅឯរោងចក្រអេមរុរ៉ាយស៍ សាខាខេត្តបាត់ដំបង ដែលជាសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា និងជារោងម៉ាស៊ីនកិនស្រូវដំបូងគេបង្អស់នៅកម្ពុជា ដែលទទួលបាននូវប្រព័ន្ធស្តុកស្រូវ អង្ករ(Silo) ស្តង់ដារបច្ចេកវិទ្យារបស់អាមេរិកដែលអាចមានលទ្ធភាពស្តុកស្រូវបានម្តងចំនួន៣០០០តោន ជាពិសេស គឺគំរោងបំណាក់Siloស្តុកស្រូវនេះ គឺជាគំរោងទីមួយដែលប្រើប្រាស់ហិរញ្ញប្បទានរបស់ ធនាគារនាំចេញ និងនាំចូល របស់សហរដ្ឋអាមេរិច (USA-EXIM BANK) នៅកម្ពុជាសម្រាប់វិស័យស្រូវអង្ករ ដែលទទួលបានការជ្រោមជ្រែងតាមរយៈស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Image may contain: one or more people, people standing and outdoor

ឯកអគ្គរដ្ឋទូតអាមេរិក បានចាប់អារម្មណ៍ខ្ពស់លើខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ និងជាពិសេសទៅលើកិច្ចសហការដ៏ល្អ រវាងក្រុមហ៊ុននិងក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ដែលជាគំរូបង្ហាញតាមរយៈSilo ស្តុកស្រូវអង្ករបច្ចេកវិទ្យាស្តង់ដាររបស់សហរដ្ឋអាមេរិកនេះ។ ឯកឧត្តមអគ្គរដ្ឋទូតសង្ឃឹមបន្ថែមទៀតដែរថា ទៅថ្ងៃមុខ ក្រុមហ៊ុនឬរោងម៉ាស៊ីនផ្សេងទៀត ក៏នឹងអាចមានលទ្ធភាពចាប់យកឱកាសក្នុងកិច្ចសហការបែបនេះដូចគ្នាដែរ។

Image may contain: one or more people and people standing
ឯកអគ្គរដ្ឋទូតរូបនេះ បានបន្តថា សហរដ្ឋអាមេរិក រីករាយនឹងជួយគាំទ្រដល់កម្ពុជា ជាពិសេសលើវិស័យស្រូវអង្ករនេះ ដែលជាការចូលរួមជួយគាំទ្រធ្វើអោយ ភាពរុងរឿង និងនិរន្តរភាពនៃវិស័យកសិកម្មរបស់កម្ពុជា។

Image may contain: one or more people, people standing and closeup, text that says 'FL004 25 MITSU'

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ លោកឧកញ៉ា សុង សារ៉ន ក៏បានថ្លែងចំណាប់អារម្មណ៍អរគុណដល់ លោកឯកអគ្គរដ្ឋទូតអាមេរិក ដែលបានអញ្ជើញទស្សនកិច្ចរោងចក្រអេមរុរ៉ាយស៍សាខាខេត្តបាត់ដំបងនេះ និងបានបង្ហាញអំពីលក្ខណៈពិសេសនៃ silo ដែលជាផលិតផលរបស់សហរដ្ឋអាមេរិកនេះថា ជាការធានានូវស្តង់ដារគុណភាព និងពង្រីកនូវសមត្ថភាពក្នុងការទុកដាក់ ប្រកបដោយគុណភាព និងការប្រកួតប្រជែង។

Image may contain: one or more people

ដើម្បីឱ្យវិស័យស្រូវអង្ករកាន់តែរីកចម្រើនទៅមុខទៀត លោកឧកញ៉ា សុង សារ៉ន បានបង្ហាញការមើលឃើញពីសារៈសំខាន់នៃការផ្តល់ឥណទាននិងការគាំទ្រជាមូលនិធិផ្សេងៗ ដែលអាចគាំទ្រក្នុងចង្វាក់ផលិតកម្មស្រូវ ដែលអាចលក់ក្នុងការនាំចេញបាន ដែលរួមមាន បច្ចេកទេសក្រោយពេលច្រូតកាត់ ការស្តុកទុកដាក់ (តាមរយៈ Silo) និងការជំរុញឱ្យទីផ្សារសហរដ្ឋអាមេរិក មានភាពទូលំទូលាយតាមរយៈការជួយជ្រោមជ្រែងរបស់រាជរដ្ឋាភិបាល និងតាមរយៈការបង្ហាញផលិតផលកសិកម្មរបស់កម្ពុជានៅក្នុងពិព័រណ៌ផ្សេងៗ។ លោកសង្ឃឹមថា ប្រជាពលរដ្ឋអាមេរិកនឹងបានស្គាល់ ក៏ដូចជាទទួលស្គាល់ឱ្យបានកាន់តែទូលំទូលាយនូវគុណភាពអង្ករកម្ពុជា។

Image may contain: 3 people, people standing and people on stage
Image may contain: 2 people, people standing and outdoor
Image may contain: 1 person, standing and outdoor
Image may contain: one or more people, people sitting and outdoor
Image may contain: 1 person, standing and outdoor