លោកជំទាវ ម៉ែន សំអន ប្រគេនទេយ្យទានដល់វត្តក្បាលកោះអន្លង់ចិន ក្រុងតាខ្មៅ

សង្គម​ និង​សេដ្ឋកិច្ច

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មានសទ្ធាជ្រះថ្លាបានប្រគេនទេយ្យទាន ដល់ព្រះគ្រូធម្មចរិយាមុនី ឃីន ជីន ព្រះចៅអធិការវត្តក្បាលកោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ នៅភូមិគ្រឹះលោកជំទាវ ឧកញ៉ា គិត ហុងយី រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រគេនទេយ្យទាន និងថវិកាមួយចំនួននេះ ដើម្បីចូលរួមក្នុងពិធីបុណ្យមាឃបូជា ដែលជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ដែលរៀចំនៅវត្តក្បាលកោះ ភូមិក្បាល ឃុំកោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមរម្លឹកថា បុណ្យមាឃបូជា គឺជាបុណ្យដ៏ធំមួយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា តែង ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ។ សម្រាប់ឆ្នាំនេះ បុណ្យមាឃបូជា នឹងត្រូវប្រារព្ធឡើងនូវថ្ងៃ ១៥ កើត ខែមាឃ ដែលត្រូវនឹងថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១៕