កម្លាំងនគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៦ ខែមករានេះ បានកំពុងឡោមព័ទ្ធផ្ទះរបស់ឧកញ៉ា អ៊ាន សៀវម៉ី នៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីនាំខ្លួនឲ្យចូលបំភ្លឺ ក្រោយមិនព្រមចូលខ្លួនតាមការកោះហៅរបស់តុលាការជាលើកទី២។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោកស្រី អ៊ាន សៀវម៉ី ដែលមានងារជាឧកញ៉ា អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខV០១ តាមបណ្ដោយផ្លូវគ្មានលេខ ភូមិគោកចំបក់ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គួរម្លឹកថា ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺម្ដងរួចមកហើយ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ០២០កន្លងទៅ ដែលពាក់ព័ន្ធករណី បរិហារកេរ្ដិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ៕