វិបត្តិកូវីដ ឆ្នាំ២០២០ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុសម្រេចបានការនាំចេញចំនួន ១.៥៦៥ ពាន់លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា បានឱ្យដឹងថ្ងៃនេះថា ឆ្នាំ ២០២០ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុសម្រេចបានការនាំចេញក្នុងទឹកប្រាក់សរុប ១.៥៦៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលមានកំណើន ២៦.៥២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ គឺជាតួលេខកំណើនទោះបីជាទទួលរងផលប៉ះពាល់ពីជំងឺវីរុសក៏ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរចំពោះកំណើននេះដល់ក្រុមប្រឹក្សាភិបាលនៃតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ៕