ឧកញ៉ា ហ៊ុន តូ បានបង្ហាញវត្តមានក្នុងការចូលរួមពិធីបញ្ចប់គ្រោងការអគារសណ្ឋាគារផ្កាយប្រាំនិងខុនដូវីនដាម ដែលបានសាងដល់ជាន់ដំបូលកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។
ចូលរួមជាសក្ខីភាពពីឧកញ៉ាហ៊ុន តូ ក៏មានវត្តមានលោកប្រធានក្រុមហ៊ុនលីស៊ីនគ្រុប ស៊ី ម៉ីងជីង, លោកនាយកក្រុមហ៊ុនលីស៊ីនគ្រុប វ៉ាង ចុងឡុង អ្នកស្រីប្រធាននាយកក្រុមហ៊ុនលីស៊ីនគ្រុប លីវ ខៃលី លោកប្រធានក្រុមហ៊ុនGCC អ៊ី ជាឈី លោកនាយកប្រតិបត្តិGCC ឡាយ យ៉ានឈី ព្រមទាំងភ្ញៀវកិត្តិយសជាច្រើន បានអញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធនេះ។
យោងតាមការលើកឡើងរបស់ប្រធានក្រុមហ៊ុនលីស៊ីនគ្រុប លោក ស៊ី ម៉ីងជីង អគារផ្តោតសំខាន់ទៅលើ រូបរាងខាងក្រៅនៃដំបូលអាគារ ដែលមានរូបរាងពពក និង សំណង់ខាងក្នុងនៃសណ្ឋាគារលំដាប់ផ្កាយ ៥ WYDHAM នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះតាមការគ្រោងទុក។
មជ្ឈមណ្ឌលលីស៊ីនCEO ដែលមានកម្ពស់ជាង៣០ជាន់គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅឆ្នាំ២០២២គ្រោងខាងមុខនេះ៕