អ៊ែលអាស៊ី AirAsia ជាក្រុមហ៊ុនដឹកអ្នកដំណើរតាមផ្លូវអាកាសនៅក្នុងតំបន់អាស៊ីគ្នេយ៍ដ៍ល្បីជាងគេរ បានបង្កើតឡើងនៅខែធ្នូ ឆ្នាំ១៩៩៣ ក្រោមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Tune Group។ មានការិយាល័យកណ្ដាលនៅរដ្ឋធានីកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី។
ក្រុមហ៊ុននេះ ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងវិស័យឧស្សាហកម្មអាកាសចរណ៍ ក្រោមការដឹកនាំរបស់លោក Tony Fernandes។ ក្រុមហ៊ុននេះត្រូវបានលោក Fernandes ទិញយកកាលពីឆ្នាំ ២០០១។ ម្ចាស់ AirAsia រូបនេះ លោកបានពង្រីកពីបុគ្គលិក ២០០ នាក់ និងយន្តហោះ ២គ្រឿង រហូតដល់មានបុគ្គលិកជាង ២ ម៉ឺននាក់ និងយន្តហោះ ២៥៥ គ្រឿង។
លោក Tony Fernandes បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានថា ជំនាញម្យ៉ាងដែលលោកមានជាប់ខ្លួនដើម្បីដឹកនាំ AirAsia នោះគឺការស្វែងរកមនុស្សពូកែឱ្យធ្វើការជាមួយ។ Fernandes ប្រាប់ថា លោកតែងធ្វើការស្វែងរកមនុស្សមានជំនាញទំនាក់ទំនង និងអ្នកដែលមានគោលបំណងច្បាស់លាស់។
ម្យ៉ាង ការស្វែងរកមនុស្សពូកែ គ្រាន់តែជាចំណែកការងារមួយរបស់អ្នកដឹកនាំប៉ុណ្ណោះ។ បន្ថែមពីលើនោះ ការយល់ដឹងពីរបៀបថែរក្សាបុគ្គលិកពូកែទើបជាចំណែកការងារសំខាន់មួយទៀតរបស់មេកោយ។ នេះបើការបញញជាក់បន្ថែមពី នាយកក្រុមហ៊ុនរូបនេះ។
លោកថា ដើម្បីធ្វើរឿងទាំងពីរនេះបាន លោករមែងប្រកាន់ភ្ជាប់ចំណុច៣រួមមាន តម្លាភាព ការកោតសរសើរ និងការផ្តល់ឱ្យបុគ្គលិកនូវសមត្ថភាពអភិវឌ្ឍខ្លួនរបស់ពួកគេ។ លោកសង្កត់ធ្ងន់ថា “ក្រុមហ៊ុនជាច្រើនមិនដឹងពីតម្លៃពិតប្រាកដនៃបុគ្គលិករបស់ពួកគេទេ តែ AirAsia យល់ច្បាស់ពីរឿងនេះ”។
សហគ្រិនរកស៊ីលើវិស័យអាកាសចរណ៍រូបនេះ ផ្តល់ដំបូន្មានថា “សហគ្រិនជាច្រើនគិតថា ពួកគេដឹងពីអ្វីៗគ្រប់យ៉ាង ប៉ុន្តែសម្រាប់អ្នក អ្នកត្រូវតែរៀនស្ដាប់មនុស្សទាំងឡាយដែលនៅជុំវិញខ្លួនអ្នក”៕
ប្រភព ៖ CNBC