លោកឧកញ៉ា ឌួង ឆាយ ដែលជាសេដ្ឋីវ៏យក្មេង ជាម្ចាស់ក្លឹបកម្សាន្ត Sound Club និងជាអ្នកជំនួញធំម្នាក់ខាងផ្នែកដីធ្លីនៅកម្ពុជា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ បានប្រកាសជាសាធារណៈថា “ឈប់ប្រកបរបរសេវាក្លឹបកម្សាន្តសប្បាយជារៀងរហូត” ។
នៅរសៀលថ្ងៃទី២ ខែមករានេះ តាមទំព័រហ្វេសបុក ឧកញ៉ា ឌួង ឆាយ បានឲ្យដឹងថា 2021 ចាប់ផ្តើមសារជាថ្មីពីចំនុច 0 ក្នុងរយៈពេល 10 ឆ្នាំយុវជនម្នាក់នេះ គ្មានបទពិសោធន៍ គ្មានបណ្តាញទំនាក់ទំនង គ្មានក្រុមការងារ គ្មានអ្នកវិនិយោគ គ្មានមិត្តភ័ក្តគាំទ្រ គ្មានពូមីងបងប្អូនគាំទ្រ ខ្ញុំអាចបង្កើតអាណាចក្រជំនួញបានយ៉ាងច្រើន ចុះទំរាំពេលនេះខ្ញុំមានបទពិសោធន៍ទាំងមុខជំនួញ និងជីវិតគ្រប់គ្រាន់។
អតីតម្ចាស់ក្លឹបកម្សាន្ត Sound Club សូមអរគុណអ្នកម៉ាក់ ប្អូនៗ ញាតិមិត្តជិតឆ្ងាយ ពូមីងបងប្អូនទាំងអស់គ្នាដែលបានផ្តល់ការលើកទឹកចិត្ត និងកំលាំងចិត្តដល់ខ្ញុំ។ ខ្ញុំសន្យានឹងធ្វើអោយបានល្អជាងមុនទៅទៀត មិនអោយពូមីងបងប្អូនអស់សង្ឃឹមចំពោះខ្ញុំឡើយណាបាទ។
ឧកញ៉ា ឌួង ឆាយ ដែលលោកឧកញ៉ាធ្លាប់ជាយុវវ័យល្បីឈ្មោះបោះសម្លេង កាលមិនទាន់ទទួលបានងារជាឧកញ៉ា លោកធ្លាប់មានរឿងរ៉ាវបង្កជម្លោះជាច្រើនដងផងដែរ។ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ អតីតភរិយាជំទាវ ដេត ម៉ាលីណា ក្រោយមានលិចលឺដំណឹងចែកផ្លូវគ្នា ស្រាប់តែលោកស្រីចេញមកបកស្រាយពីការចែកផ្លូវគ្នាជាមួយលោកឧកញ៉ា ឌួង ឆាយ បានប្រកាសថា លោកស្រីនិងឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយ ដែលធ្វើឲ្យមហាជនជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមមាន ការងឿងឆ្ងល់និងភ្ញាក់ផ្អើលសឹងមិនគួរជឿ៕